ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ទៅដល់ទីក្រុងញូវយ៉ក មុនការកាត់ក្តី
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទៅដល់អគារ Trump Tower ក្នុងទីក្រុងញូវយ៉កហើយ មុនពេលប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ។

ការធ្វើដំណើររបស់លោក ត្រាំ ទៅតំបន់ Manhattan គឺពាក់ព័ន្ធនឹងការចោទប្រកាន់អំពីរឿងដែលគាត់បានផ្តល់ប្រាក់សូកប៉ាន់បំបិទមាត់ទៅឲ្យតារាអាសអាភាស Stormy Daniels។
យ៉ាងណាក្តី ការចោទប្រកាន់ពិតប្រាកដដែលគាត់ប្រឈម នឹងត្រូវបង្ហាញយ៉ាងពេញលេញនៅក្នុងសវនាការនៅម៉ោងប្រហែល ១៤:១៥ នាទី (ម៉ោងនៅអាមេរិក)។
គួរបញ្ជាក់ជាថ្មី លោក ត្រាំ ដែលមានអាយុ៧៦ឆ្នាំ គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលប្រឈមមុខនឹងករណីព្រហ្មទណ្ឌ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បដិសេធចំពោះការធ្វើខុសណាមួយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក ត្រាំ រៃអង្គាសបានប្រាក់ ជាង៥លានដុល្លារ ក្រោយការចោទប្រកាន់ ត្រឹម៤៨ម៉ោង

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?