Connect with us

ព័ត៌មានអន្ដរជាតិ

ជាប្រវត្តិសាស្រ្ត! កងទ័ពរុស្ស៊ី ទទួលបាន សព្វាវុធបាញ់គ្រាប់សាចគ្មានគូប្រៀប សម្រាប់ប្រយុទ្ធនៅអ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ កងទ័ពអាកាសរុស្ស៊ីបានទទួលប្រព័ន្ធសព្វាវុធបាញ់គ្រាប់សាច TOS-1A Solntsepyok ហើយសព្វាវុធប្រភេទនេះ នឹងត្រូវប្រើប្រាស់ក្នុងតំបន់ប្រតិបត្តិការពិសេស នៅប្រទេសអ៊ុយក្រែន។

TOS-1A Solntsepyok (រូបថត៖ Youtube)

លោកវរសេនីយ៍ឯក Alexei Goncharov ដែលជាប្រធានកងការពារអាកាស NBC បានកត់សម្គាល់ថា ប្រព័ន្ធទាំងនេះ ពិតជាធ្វើឲ្យសត្រូវភ័យស្លន់ស្លោ ព្រោះទោះបីជាឃ្លាំងអាវុធរបស់ប្រទេសលោកខាងលិច ក៏មិនអាចប្រៀបផ្ទឹមបានដែរ។

ក្រសួងការពារជាតិកត់សម្គាល់ថា ប្រព័ន្ធ Solntsepyok បានបង្ហាញឲ្យឃើញនូវប្រសិទ្ធភាព ក្នុងការបំផ្លាញបន្ទាយសត្រូវដែលមានកំពែងរឹងមាំ អំឡុងពេលប្រតិបត្តិការពិសេស។ វាបញ្ចេញថាមពល ដោយប្រើប្រព័ន្ធកម្មវិធីចុងក្រោយបំផុត យោងសណ្ឋានដី និងភូមិសាស្ត្រ។

TOS-1A Solntsepyok (រូបថត៖ Flickr)

ក្រសួងបន្ថែមថា គ្មានកន្លែងណាអាចលាក់ខ្លួនពី TOS-1A បានឡើយ សូម្បីតែនៅក្នុងលេណដ្ឋានក៏ដោយ។

គួរបញ្ជាក់ថា ប្រព័ន្ធបាញ់គ្រាប់សាចនេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើស៊េរី TOS-1 Buratino ក្នុងឆ្នាំ២០០១។ វាត្រូវបានរចនាឡើងដើម្បីបំផ្លិចបំផ្លាញរថពាសដែក ឡាន អាគារ បន្ទាយរបស់សត្រូវ និងកម្លាំងមនុស្សនៅចម្ងាយរហូតដល់ប្រាំមួយគីឡូម៉ែត្រ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖​ រុស្ស៊ី នឹងដាក់អាវុធនុយក្លេអ៊ែរនៅ បេឡារុស ជាប់មាត់ទ្វារព្រំដែនជាមួយ ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម