Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានសភា អាមេរិក នឹងជួបប្រធានាធិបតី តៃវ៉ាន់ ស្របពេលលោក Trump ត្រៀមឡើងតុលាការ

បានផុស

នៅ

ប្រធានសភាអាមេរិកលោក Kevin McCarthy នឹងជួបប្រជុំទេ្វភាគីជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ក្នុងរដ្ឋ California នៅថ្ងៃពុធ ស្របពេលដែលលោក Donald Trump ក៏កំពុងប្រឈមមុខនឹងការឡើងតុលាការ ក្រោមបទចោទប្រកាន់ព្រហ្មទណ្ឌ រឿងផ្តល់ប្រាក់សូកប៉ាន់បំបិទមាត់ទៅឲ្យតារាអាសអាភាស Stormy Daniels ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Tsai កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ចទៅកាន់​ប្រទេស​អាមេរិក​កណ្តាល​ចំនួន​ ២ ដូចជា ប្រទេសក្វាតេម៉ាឡា និងប្រទេសបេលី ហើយមុនទៅដល់ប្រទេសទាំងពីរលោកស្រីក៏បានចុះចតយន្តហោះ និងឈប់សម្រាកនៅលើទឹកដីនៃ​ទីក្រុង​ញូវយ៉ក ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ចិនបានចាត់ទុកទង្វើរបស់លោកស្រី Tsai ដែលចុះចតលើទឹកដីសហរដ្ឋអាមេរិកថា ជាលេសរបស់មេដឹកនាំតៃវ៉ាន់រូបនេះ  ហើយរដ្ឋាភិបាលទីក្រុងប៉េកាំងប្រឆាំងនឹងទំនាក់ទំនងគ្រប់រូបភាពរវាងអាមេរិក និងតៃវ៉ាន់ ។

ទោះយ៉ាងណា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានលើកឡើងថា ទីក្រុងប៉េកាំងមិនគួរប្រើការឈប់សម្រាករបស់លោកស្រី Tsai Ing-wen លើទឹកដីអាមេរិក ជាលេសដើម្បីបង្កើនសកម្មភាពលុកលុយណាមួយនៅជុំវិញច្រកសមុទ្រតៃវ៉ាន់ឡើយ ។

លោក Kirby បញ្ជាក់ទៀតថា លោកស្រី Tsai Ing-wen គ្រាន់តែហោះឆ្លងកាត់អាមេរិកប៉ុណ្ណោះ លោកស្រីមិនបានមកទស្សនកិច្ចប្រទេសរបស់យើងនោះទេ ហើយការចុះចតឈប់សម្រាកនេះ គឺជាលក្ខណៈឯកជន មិនមែនដំណើរផ្លូវការនោះទេ ។

គួរបញ្ជាក់ថា លោកស្រី Tsai នឹងចុះចតឈប់សម្រាកសាជាថ្មីនៅលើទឹកដីនៃទីក្រុង Los Angeles ក្រោយវិលត្រឡប់មកពីប្រទេសអាមេរិកកណ្ដាលទាំងពីរនេះ មុនពេលអញ្ជើញធ្វើដំណើរត្រឡប់ទៅកាន់កោះតៃវ៉ាន់វិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក ត្រាំ ទៅដល់ទីក្រុងញូវយ៉ក មុនការកាត់ក្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម