ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ អង្គការ ណាតូ បន្ថែមសមាជិកថ្មីទី ៣១
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ប្រទេសហ្វាំងឡង់នឹងចូលរួមជាមួយអង្គការណាតូនៅថ្ងៃអង្គារនេះ ក្រោយមានការឯកភាពគ្នាពីសំណាក់ប្រទេសជាសមាជិកទាំង ៣០ ។

លោក Stoltenberg បាននិយាយថា “នេះគឺជាសប្តាហ៍ប្រវត្តិសាស្ត្រ យើងនឹងស្វាគមន៍ហ្វាំងឡង់ ក្នុងនាមជាសមាជិកទី ៣១ របស់អង្គការណាតូ ជាពិសេសវានឹងធ្វើឲ្យហ្វាំងឡង់មានសុវត្ថិភាព ហើយសម្ព័ន្ធភាពរបស់យើងកាន់តែរឹងមាំផងដែរ” ។
ប្រមុខអង្គការណាតូរូបនេះបន្ថែមទៀតថា “នៅល្ងាចថ្ងៃអង្គារនេះ យើងក៏នឹងធ្វើពិធីលើកទង់ជាតិហ្វាំងឡង់ជាលើកដំបូងនៅឯទីស្នាក់ការរបស់យើង ខណៈប្រទេសស៊ុយអែត ដែលបានដាក់ពាក្យចូលជាសមាជិកក្នុងពេលតែមួយជាមួយហ្វាំងឡង់ ក៏នឹងអាចចូលរួមជាមួយអង្គការណាតូក្នុងប៉ុន្មានខែខាងមុខនេះផងដែរ” ។

លោក Stoltenberg បានបញ្ជាក់ថា ការចូលជាសមាជិករបស់ហ្វាំងឡង់ អាចសម្រេចទៅបាន ដោយសារតែប្រទេសតួកគីបានផ្ដល់សច្ចាប័នជាផ្លូវការទៅឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃអង្គារនេះ ។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinistö និងរដ្ឋមន្ត្រីការពារជាតិ Antti Kaikkonen រួមជាមួយរដ្ឋមន្ត្រីការបរទេសលោក Pekka Haavisto ក៏នឹងអញ្ជើញចូលរួមក្នុងពិធីដ៏ប្រវត្តិសាស្ត្រនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ធ្លាយព័ត៌មាន បង្ហាញ អ្នកឡើងកាន់តំណែងជាប្រមុខអង្គការ ណាតូ បន្ទាប់ពីលោក Stoltenberg

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ