ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី រឹបអូសបានគ្រឿងញៀនធំបំផុតក្នុងប្រវត្តិសាស្រ្ត
អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យទី១៧ខែមករាម្សិលមិញថា ប៉ូលិសរដ្ឋ Johor នៅសប្តាហ៍នេះ បានរឹបអូសគ្រឿងញៀនមានតម្លៃស្មើនឹង៤២.៨លានដុល្លារអាមេរិកដែល ជាការរឹបអូសធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់នាយកដ្ឋានប្រឆាំងគ្រឿងញៀនម៉ាឡេស៊ី។

លោក Ayob Khan Mydin Pitchay អធិការនគរបាលរដ្ឋ Johor បាននិយាយថា ក្រុមមន្ត្រីបានធ្វើការវាយឆ្មក់ចំនួន៣លើកកាលពីថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ បន្ទាប់ពីមានការស៊ើបអង្កេតលើជនសង្ស័យចំនួន១៤នាក់ពីបទ រត់ពន្ធនិងចែកចាយគ្រឿងញៀន។
នៅក្នុងប្រតិបត្តិការដំបូងកាលពីថ្ងៃអង្គារសប្តាហ៍មុន នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន (NCID) បានរកឃើញមន្ទីរពិសោធន៍កែច្នៃគ្រឿងញៀនចំនួន២កន្លែងនិងហាងចំនួន២ដែលផ្ទុកនូវគ្រឿងញៀនមានតម្លៃ១២២.៨លានរីងហ្គីត។

លោកបានបន្ថែមថា “ការសួរចម្លើយជនសង្ស័យបាននាំឲ្យប៉ូលិសឆ្មក់ចូលទីតាំងចំនួន៣ផ្សេងទៀតដែលត្រូវបានប្រើដើម្បីរក្សាទុកគ្រឿងញៀន។ មួយគឺរោងចក្រនៅតំបន់ Taman Mount Austin និងផ្ទះជួល២កន្លែងនៅ Taman Setia Indah”។
ក្នុងការឆ្មក់ទាំងនេះ ប៉ូលិសបានរកឃើញម្សៅ Ecstasy ចំនួន៣.២តោន, Ecstasy រាវ២៦.១គីឡូក្រាមនិងម្សៅ Erimin-5 ១១៧គីឡូក្រាម។

ប៉ូលិសបានប៉ាន់ស្មានថា សារធាតុទាំងនេះអាចត្រូវបានប្រើប្រាស់ដោយអ្នកញៀនថ្នាំចំនួន១១លាននាក់។
វត្ថុតាងដែលក៏ត្រូវបានរឹបអូសពីជនសង្ស័យផងដែរនោះគឺមាន រថយន្តទំនើបចំនួន៤គ្រឿង, លុយសុទ្ធ៥លានរីងហ្គីត, រូបិយប័ណ្ណបរទេសមានតម្លៃស្មើ២៣១.៩៦១រីងហ្គីត, គ្រឿងអលង្ការ៣០ប្រភេទមានតម្លៃ១២២,៤៣៥រីងហ្គីត, នាឡិការម៉ាក Rolex ៣គ្រឿងមានតម្លៃ២៥០,០០០រីងហ្គីតនិងគណនីធនាគារចំនួន៦២ដែលមានទឹកប្រាក់សរុប១.២៣លានរីងហ្គីត។

លោក Ayob Khan បាននិយាយថា ជារួម ការរឹបអូសគ្រឿងញៀនសរុបដោយប៉ូលិសរដ្ឋ Johor ចាប់តាំងពីថ្ងៃអង្គារមកមានតម្លៃស្មើ៣៤១.៧៩លានរីងហ្គីត។ លោកបន្ថែមថា ប៉ូលិសនឹងតាមរកក្រុមដែលនៅសេសសល់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ប៉ូលិសថៃ ចាប់រំលោភជនសង្ស័យគ្រឿងញៀនមីយ៉ាន់ម៉ា ក្នុងប៉ុស្តិ៍ប៉ូលិស

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង