ព័ត៌មានអន្ដរជាតិ
បេក្ខជនតំណាងរាស្រ្តថៃ យកស្តេចពស់វែក ចូលមណ្ឌលចុះឈ្មោះបោះឆ្នោត ធ្វើឲ្យផ្អើលគេឯង
គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានប្រាប់ឲ្យបេក្ខជនតំណាងរាស្រ្តគណបក្ស Palang Pracharath (PPP) ចេញពីសាលាខេត្ត ខនកែន ភាគឦសានប្រទេសថៃ នៅពេលគាត់យកស្តេចពស់វែក ពាក់លើស្មាដើរចូលសាលដែលមានមនុស្សកកកុញ អំឡុងពេលព្រឹត្តិការណ៍ចុះឈ្មោះ កាលពីថ្ងៃចន្ទទី០៣ខែមេសា។

នៅវេលាម៉ោង ៨ និង៣០នាទីព្រឹក បេក្ខជនតំណាងរាស្រ្តមកពីគណបក្សនយោបាយចំនួន១១ នៃស្រុកទាំង១១ របស់ខេត្តខនកែន បានធ្វើដំណើរទៅកាន់មណ្ឌលចុះឈ្មោះក្នុងសាលាខេត្ត ដើម្បីឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតពិនិត្យឯកសារ និងចាប់លេខរៀង ក្នុងការបោះឆ្នោតនាពេលខាងមុខ។
លោក Panya Sripanya បេក្ខជនសមាជិកសភាបក្ស PPP តំណាងឲ្យមណ្ឌលទី៣ បាននាំយកពស់វែក២ក្បាល និងពស់ថ្លាន់៣ក្បាល ចូលទៅកាន់ព្រឹត្តិការណ៍ដ៏មមាញឹកនោះ។
នៅពេលបេក្ខជនតំណាងរាស្រ្តរូបនេះ ដើរចូលទៅក្នុងសាលាខេត្តទាំងដែលមានពស់វែកមួយក្បាលរុំជុំវិញករបស់គាត់ អ្នកចូលរួមជាង ១ពាន់នាក់ ស្រាប់តែនាំគ្នាស្រែកឡើងផ្អើលតែម្តង។
ភ្លាមៗនោះ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានណែនាំឲ្យលោក Panya យកសត្វពស់ទាំងអស់ចេញពីអគារ ដោយខ្លាចថា វានឹងចឹកគេឯង ឬបង្កភាពចលាចល។
បើសិនជាត្រូវពស់វែកចឹក មនុស្សនឹងមានហានិភ័យគ្រោះថ្នាក់ដល់ជីវិត ចំណែកឯពស់ថ្លាន់ ថ្វីបើវាគ្មានពិសក៏ពិតមែន ប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់បានដែរ។
យ៉ាងណាក្តី គេមិនទាន់ដឹងថាតើ ហេតុអ្វីបានជាបេក្ខជនតំណាងរាស្រ្តរូបនេះ យកសត្វពស់ចូលទៅក្នុងសាលាខេត្ត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ប៉ូលិសថៃ ទូទាំងប្រទេស ត្រៀមខ្លួនទប់ទល់នឹងអំពើហិង្សា អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត