Connect with us

ព័ត៌មានអន្ដរជាតិ

លោក Erdogan បិទទ្វារលែងជួបឯកអគ្គរដ្ឋទូត អាមេរិក ប្រចាំ តួកគី ក្រោយជួបមេបក្សប្រឆាំង

បានផុស

នៅ

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយថា ចាប់ពីពេលនេះតទៅ ទ្វារសម្រាប់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងអង់ការ៉ាគឺលោក Jeff Flake ត្រូវបានបិទហើយ ក្រោយពេលដែលអ្នកការទូតរូបនេះបានជួបលោក Kemal Kilicdaroglu ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋប្រជាជន (CHP) ដែលជាបក្សប្រឆាំងដ៏ធំរបស់តួកគី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Erdogan បានប្រាប់កាសែត The Star ថា “តើបេសកជនរបស់លោក Joe Biden កំពុងធ្វើអ្វី? អ្នកគឺជាឯកអគ្គរដ្ឋទូត ចុះហេតុអ្វីបានជាអ្នកទៅជួបមេបក្សប្រឆាំងរបស់តួកគី សូមយកខួរក្បាលរបស់អ្នកមកគិតផង ។ តើអ្នកនឹងសុំជួបប្រធានាធិបតីយ៉ាងដូចម្ដេចទៅ បន្ទាប់ពីមានបញ្ហានេះហើយនោះ?” ។

ប្រធានាធិបតីតួកគីរូបនេះបានបញ្ជាក់ទៀតថា “យើងត្រូវបង្រៀនអាមេរិកនូវមេរៀនមួយនៅក្នុងការបោះឆ្នោតនាពេលនេះ ហើយនោះគឺការបិទទ្វារមិនទទួលជួបលោកឯកអគ្គរដ្ឋទូត Flake ទៀតនោះទេ ហើយអ្នកគួរតែដឹងពីកន្លែងដែលអ្នកត្រូវទៅហើយ” ។

គួរបញ្ជាក់ថា ការបោះឆ្នោត​ប្រធានាធិបតី​តួ​ក​គី​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៤ ខែឧសភា ពោលក្នុង​ថ្ងៃ​តែមួយ​នឹង​ការបោះឆ្នោត​សភា ខណៈការបោះឆ្នោតប្រធានាធិបតីលើកមុនដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៨ លោក Erdogan ទទួលបានសំឡេងឆ្នោត ៥២.៦ ភាគរយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ ប្រធានសភា អាមេរិក នឹងជួបប្រធានាធិបតី តៃវ៉ាន់ ស្របពេលលោក Trump ត្រៀមឡើងតុលាការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣៤ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤២ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម