ព័ត៌មានអន្ដរជាតិ
ជប៉ុន ឲ្យប្រទេសផលិតប្រេង ជួយគ្នារក្សាតុល្យភាពទីផ្សារប្រេងពិភពលោក
រដ្ឋាភិបាលជប៉ុនជំរុញឲ្យប្រទេសផលិតប្រេងទាំងអស់ សហការគ្នាដើម្បីរក្សាស្ថិរភាពទីផ្សារប្រេងពិភពលោក បន្ទាប់ពីពេលថ្មីៗនេះ អង្គការ OPEC+ បានប្រកាសពីការកាត់បន្ថយបរិមាណផលិតប្រេង ។
លោក Matsuno Hirokazu ថា ការផ្លាស់ប្តូរបរិមាណផលិតប្រេងនេះ នឹងបំផ្លាញតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ ដែលធ្វើឲ្យតម្លៃប្រេងនៅតែខ្ពស់ដដែល ។ ដូចនេះ ដើម្បីរក្សាស្ថិរភាព ប្រទេសផលិតប្រេងទាំងអស់ ត្រូវបង្កើនផលិតកម្មរបស់ខ្លួន ក៏ដូចជាធ្វើការវិនិយោគផលិតលើសតម្រូវការជាដើម ។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនក៏នឹងតាមដានយ៉ាងដិតដល់លើទីផ្សារថាមពលពិភពលោក ជាពិសេសគឺផលប៉ះពាល់ផ្សេងៗលើសេដ្ឋកិច្ចរបស់ប្រទេសខ្លួនឯងនេះតែម្ដង ។
ចំពោះបញ្ហានេះដែរ ជប៉ុននឹងជំរុញការសម្របសម្រួលជាមួយទីភ្នាក់ងារថាមពលអន្តរជាតិ និងប្រទេសប្រើប្រាស់ប្រេងសំខាន់ៗផ្សេងទៀតផងដែរ ក្នុងគោលបំណងរំឭកដល់ក្រុមហ៊ុនផលិតប្រេង អំពីសារៈសំខាន់នៃការសន្ទនា និងការសម្របសម្រួលរកលទ្ធផលសមស្របជាមួយអ្នកប្រើប្រាស់ ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមប្រទេសផលិតប្រេង OPEC+ ទើបតែប្រកាសពីការកាត់បន្ថយផលិតកម្មប្រេងឆៅចាប់ពីខែក្រោយរហូតដល់ដំណាច់ឆ្នាំនេះ ខណៈរុស្ស៊ីក៏កាត់បន្ថយការផលិតដូចគ្នាប្រមាណ ៥០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ ជប៉ុន ក្បត់សន្យា G7 ទិញប្រេងពី រុស្ស៊ី ក្នុងតម្លៃលើស ៦០ ដុល្លារក្នុងមួយបារ៉ែល
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ