Connect with us

ព័ត៌មានអន្ដរជាតិ

EU ថា ចិន មានឥទ្ធិលពលបំផុតក្នុងការដោះស្រាយសន្តិភាពនៅ អ៊ុយក្រែន

បានផុស

នៅ

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារថា មានតែប្រទេសចិនប៉ុណ្ណោះដែលមានឥទ្ធិពលលើប្រទេសរុស្ស៊ីសម្រាប់ការរួមចំណែកដល់ការដោះស្រាយដោយសន្តិវិធីនៃជម្លោះអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី von der Leyen បាននិយាយថា “ប្រទេសចិនស្ថិតនៅក្នុងទីតាំងមួយដ៏មានឥទ្ធិពលលើប្រទេសរុស្ស៊ីក្នុងការកសាងទំនួលខុសត្រូវសម្រាប់សណ្តាប់ធ្នាប់អន្តរជាតិ” ។

ស្របពេលជាមួយគ្នានេះ លោកស្រី von der Leyen ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបណ្តាញការទូតបើកចំហររវាងសហភាពអឺរ៉ុប និងចិន ក៏ដូចជាតម្រូវការដើម្បី “កាត់បន្ថយហានិភ័យ” ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ជំនួសឲ្យការទទួលយកទាំងស្រុងនូវគោលនយោបាយរបស់សហរដ្ឋអាមេរិកនៃការឃ្លាតឆ្ងាយពីប្រទេសអាស៊ី ។

ទន្ទឹមនោះ ប្រធាន​គណៈកម្មការ​អឺរ៉ុបរូបនេះក៏​គ្រោង​នឹង​អមដំណើរ​ប្រធានាធិបតី​បារាំងលោក Emmanuel Macron ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ប្រទេស​ចិន​ពី​ថ្ងៃ​ទី ៥ ដល់ថ្ងៃទី ៧ ខែ​មេសានេះ តាម​ការ​អញ្ជើញ​របស់​លោក Xi ខណៈរបៀបវារៈនៃកិច្ចពិភាក្សានេះត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលជម្លោះអ៊ុយក្រែន និងទំនាក់ទំនងសហភាពអឺរ៉ុប-ចិន ។

គួររំឭកថា កាលពីខែកុម្ភៈ ប្រទេសចិនបានបញ្ចេញឯកសារចំនួន ១២ ចំណុចដែលមានខ្លឹមសារថា “ជំហររបស់ចិនលើដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” ដែលបញ្ជាក់ពីការគោរពចំពោះអធិបតេយ្យភាពរបស់ប្រទេសទាំងអស់ ក៏ដូចជាបញ្ឈប់អរិភាព និងការបន្តការចរចាសន្តិភាពរវាងទីក្រុងមូស្គូ និងកៀវ ហើយនៅក្នុងឯកសារនោះ ទីក្រុងប៉េកាំងក៏បានថ្កោលទោសចំពោះការរំលោភបំពាននៃទណ្ឌកម្មឯកតោភាគីផងដែរ ដោយលើកឡើងថា ប្រទេសទាំងពីរមិនបានរួមចំណែកដល់ការដោះស្រាយវិបត្តិនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ​៖ លោក វ៉ាង យី ព្រមាន ជប៉ុន កុំឲ្យធ្វើតាមគោលនយោបាយរបស់ អាមេរិក ចំពោះ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៥២ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម២ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ចងការប្រាក់
សន្តិសុខសង្គម១៤ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៤ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម