ព័ត៌មានអន្ដរជាតិ
ប្រយ័ត្ន! ថៃ រកឃើញថ្នាំលាបពណ៌សក់៣ប្រភេទ មានផ្ទុកសារធាតុគីមី បង្កជំងឺមហារីក (មានវីដេអូ)
រដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) បានចេញការព្រមានដល់អ្នកចូលចិត្តលាបពណ៌សក់ បន្ទាប់ពីរកឃើញថា ថ្នាំលាបពណ៌សក់របស់កូរ៉េខាងត្បូងចំនួន៣ប្រភេទ មានផ្ទុកសារធាតុគីមីបង្កជាជំងឺមហារីក។

ផលិតផលទាំងនោះមានដូចជា ថ្នាំលាបសក់ពណ៌ត្នោត Seedbee’s Water Colouring Medium Brown និង Seedbee’s Water Colouring Wine Brown ដែលផលិតដោយក្រុមហ៊ុន Soky C&T Co Ltd និងថ្នាំលាបសក់ពណ៌ទង់ដែង Mielle Professional’s Blondie Anne Treatment Color Cream ផលិតដោយក្រុមហ៊ុន JPS Cosmetics Co Ltd.។

យោងតាមរបាយការណ៍របស់ FDA, ការធ្វើតេស្តសំណាកថ្នាំលាបសក់បានបង្ហាញថាផលិតផលទាំងបីខាងលើមានផ្ទុកសារធាតុ o-aminophenol និង m-Phenylenediamine ដែលត្រូវបានហាមឃាត់ក្នុងគ្រឿងសម្អាង ដោយសារតែភាពគ្រោះថ្នាក់របស់វា។

ដើម្បីការពារអ្នកប្រើប្រាស់ពីការទិញផលិតផលដែលមិនមានលិខិតបញ្ជាក់, FDA ណែនាំថាគ្រឿងសម្អាងទាំងអស់ គួរតែមានស្លាកសញ្ញាថៃដែលបង្ហាញព័ត៌មានអំពីក្រុមហ៊ុនផលិត អ្នកនាំចូល គ្រឿងផ្សំ កាលបរិច្ឆេទផុតកំណត់ សេចក្តីណែនាំ និងការព្រមាន។
អ្នកលក់រាយក៏គួរតែទិញផលិតផលពីអ្នកលក់ដុំ ឬអ្នកផលិតដែលមានលិខិតបញ្ជាក់តែប៉ុណ្ណោះ ផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា