Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្តេជ្ញាឆ្លើយតបម៉ឺងម៉ាត់ ចំពោះជំនួបកម្រិតខ្ពស់ រវាងអាមេរិក ជាមួយមេដឹកនាំតៃវ៉ាន់

បានផុស

នៅ

ក្រសួងការបរទេសចិននៅថ្ងៃព្រហស្បតិ៍ទី០៦ខែមេសា បានថ្កោលទោសជំនួបរវាងប្រធានសភាសហរដ្ឋអាមេរិកលោក Kevin McCarthy និងប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នៅរដ្ឋកាលីហ្វ័រញ៉ា។

លោកស្រី Tsai Ing-wen និងលោក Kevin McCarthy (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Tsai បានជួបជាមួយគណៈប្រតិភូអាមេរិកមកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ អំឡុងពេលឈប់សម្រាកនៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បន្ទាប់ពីទៅបំពេញទស្សនកិច្ចនៅប្រទេស ក្វាតេម៉ាឡា និង បេលី ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងតៃប៉ិ។

យ៉ាងណា​ ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយ Xinhua​ ក្រសួងការបរទេសចិនបាននិយាយថា “ដើម្បីឆ្លើយតបទៅនឹងទង្វើខុសឆ្គងយ៉ាងធ្ងន់ធ្ងរនៃការឃុបឃិតគ្នារវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី”។

លោកស្រី Tsai Ing-wen និងលោក Kevin McCarthy (រូបថត៖ AP)

ក្រសួងបន្តថា ជំនួបកាលពីថ្ងៃពុធ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ។ កោះតៃវ៉ាន់គឺជាផលប្រយោជន៍ស្នូលរបស់ចិន និងជាបន្ទាត់ក្រហមទី១ ដែលមិនត្រូវឆ្លងកាត់ឡើយក្នុងទំនាក់ទំនងចិន-អាមេរិក។

លើសពីនេះ ក្រសួងបានគូសបញ្ជាក់ថា “យើងសូមប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះគ្រប់ទម្រង់នៃអន្តរកម្មផ្លូវការរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ និងរាល់ដំណើរទស្សនកិច្ចរបស់មេដឹកនាំអាជ្ញាធរតៃវ៉ាន់ទៅកាន់សហរដ្ឋអាមេរិកក្នុងនាមណាមួយ ឬក្រោមលេសអ្វីក៏ដោយ”។

គួរបញ្ជាក់ជាថ្មី ទីក្រុងប៉េកាំងបានអះអាងថាកោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន ហើយជំទាស់ចំពោះទំនាក់ទំនងផ្លូវការណាមួយរវាងទីក្រុងតៃប៉ិមានជាមួយប្រទេសដទៃ។ មិនតែប៉ុណ្ណឹង ចិន​បាន​ប្ដេជ្ញា​ ​រឹបអូសយកតៃវ៉ាន់​ដោយប្រើកម្លាំង​នៅ​ថ្ងៃ​ណា​មួយ​ទៀតផង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ សេតវិមានប្រាប់ ចិន កុំយកលេសការឈប់សម្រាករបស់លោកស្រី Tsai លើទឹកដី អាមេរិក ដើម្បីលុកលុយ តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ២ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៩ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម