Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ ប្រទេសណាចូលសមាជិក អង្គការណាតូ ចុងក្រោយបង្អស់ មុនហ្វាំងឡង់?

បានផុស

នៅ

បន្ទាប់ពីហ្វាំងឡង់បានក្លាយជាសមាជិកផ្លូវការរបស់អង្គការសន្និសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ធ្វើឲ្យអង្គការមួយនេះកើនសមាជិកឡើងដល់ ៣១ ប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលដែលប្រទេសហ្វាំងឡង់ចូលជាសមាជិកផ្លូវការ, អង្គការណាតូមានសមាជិកសរុបតែ ៣០ ប៉ុណ្ណោះ ហើយសមាជិកចុងក្រោយគេនោះគឺ សាធារណរដ្ឋម៉ាសេដូនីខាងជើង (Republic of North Macedonia) ដែលបានចូលរួមជាមួយគ្រួសារសម្ព័ន្ធភាពយោធាមួយនេះនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០ ។

ទន្ទឹមនោះ ការឯកភាព ក៏ដូចជាកិច្ចព្រមព្រៀងគ្នាផ្ដល់សច្ចាប័នឲ្យម៉ាសេដូនីខាងជើង ចូលរួមក្នុងអង្គការណាតូបានកើតមានឡើង បន្ទាប់​ពី​ប្រជាជាតិដែលមានពលរដ្ឋ ១ ពាន់លាននាក់មួយនេះ បញ្ចប់ការ​ដោះស្រាយ​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង ដែលធ្វើឲ្យប្រទេសក្រិក ​យល់​ព្រម​ទម្លាក់​ការ​ជំទាស់​ទាំងអស់សម្រាប់ការចូលជាសមាជិក ។

ដោយឡែក ចំពោះការចូលជាសមាជិកអង្គការណាតូរបស់ហ្វាំងឡង់កាលពីពេលថ្មីៗនេះវិញ គឺព្រោះតែប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំមុន ហើយវាអាចសម្រេចទៅបាន ក៏ដោយសារតែប្រទេសតួកគីបានផ្ដល់សច្ចាប័នជាផ្លូវការទៅឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ខណៈប្រមុខអង្គការណាតូលោក Jens Stoltenberg បានអះអាងថា វានឹងធ្វើឲ្យហ្វាំងឡង់មានសុវត្ថិភាព ជាពិសេសសម្ព័ន្ធភាពមួយនេះកាន់តែរឹងមាំផងដែរ ។

គួរបញ្ជាក់ថា ក្រោយពីហ្វាំងឡង់ក្លាយជាសមាជិកថ្មីទី ៣១ របស់អង្គការណាតូរួចហើយ ប្រទេសស៊ុយអែតក៏អាចនឹងចូលរួមជាមួយអង្គការដែលមានបងធំជាអាមេរិក និងអង់គ្លេសនៅប៉ុន្មានខែខាងមុខផងដែរ បន្ទាប់ពីប្រទេសមួយនេះបានដាក់ពាក្យចូលជាសមាជិកក្នុងពេលតែមួយជាមួយហ្វាំងឡង់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NATO

ចុចអាន ៖ ហ្វាំងឡង់ ធ្វើឲ្យមាត់ទ្វារព្រំដែន ណាតូ និងរុស្ស៊ី កាន់តែរីកធំទ្វេដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ៖ ឆ្នាំនេះ កម្ពុជា អាចមានជំងឺគ្រុនឈាមពី ៣ ម៉ឺន ទៅ ៧ ម៉ឺន ៦ ពាន់ករណី ប្រសិនបើមិនធ្វើអន្តរាគមន៍បានល្អទេ

ព័ត៌មានជាតិ៨ នាទីutes មុន

អ្នកជំនាញ៖ ថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤កុម្ភៈ យុវជនខ្មែរ ត្រូវតែរក្សាភាពជាខ្មែរ មិនត្រូវធ្វើអ្វីដែលបំផ្លាញវប្បធម៌

ព័ត៌មានជាតិ១២ នាទីutes មុន

អ្នកសារព័ត៌មានជាង ៥០ នាក់ ចុះទៅខេត្តមណ្ឌលគិរី-ក្រចេះ ផ្សព្វផ្សាយពីឧស្សាហកម្មរ៉ែ និងកសិឧស្សា​ហកម្មទេសចរណ៍

ជីវិតកម្សាន្ដ២០ នាទីutes មុន

អ្នករចនាម៉ូដឲ្យក្រុម BTS ទទួលមរណភាពនៅអាយុ ៣២ ឆ្នាំ

Soccer Elite
កីឡា២១ នាទីutes មុន

ការប្រកួត​ Elite Soccer Sevens មាន​ទាំង​បុរស-នារី​ បើកការ​ចុះឈ្មោះ

ជ័យ ចាប
ជីវិតកម្សាន្ដ២០ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម