ព័ត៌មានអន្ដរជាតិ
ទីក្រុងព្យុងយ៉ាង ព្រមានថា សមយុទ្ធអាមេរិក-កូរ៉េខាងត្បូង ធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង ឈានទៅរកសង្គ្រាមនុយក្លេអ៊ែរ (មានវីដេអូ)
ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ទី០៦ខែមេសា បានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ថា បង្កឲ្យមានភាពតានតឹងឈានទៅរកសង្គ្រាមនុយក្លេអ៊ែរ តាមរយៈសមយុទ្ធយោធារួមគ្នា។ ទន្ទឹមនោះ ទីក្រុងព្យុងយ៉ាង ក៏បានប្តេជ្ញាឆ្លើយតបជាមួយសកម្មភាពខ្លាំងក្លាផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានដកស្រង់ការអត្ថាធិប្បាយរបស់អ្នកវិភាគសន្តិសុខអន្តរជាតិលោក Choe Ju Hyon ដែលបានរិះគន់សមយុទ្ធនេះថាជា “ការជំរុញឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េ ឈានដល់ចំណុចផ្ទុះ”។
អត្ថបទនេះនិយាយថា “ភាពឡប់សតិនៃការប្រឈមមុខដាក់គ្នាខាងយោធាដែលមិនប្រុងប្រយ័ត្នរបស់សហរដ្ឋអាមេរិក និងអ្នកដើរតាមគន្លងរបស់ខ្លួនប្រឆាំងកូរ៉េខាងជើង កំពុងជំរុញឲ្យស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ ឆ្ពោះទៅរកមហន្តរាយដែលមិនអាចវិលត្រលប់វិញបាន ហើយឈានដល់គែមនៃសង្គ្រាមនុយក្លេអ៊ែរ”។

គួរបញ្ជាក់ថា កងកម្លាំងអាមេរិក និងកូរ៉េខាងត្បូង បាននិងកំពុងធ្វើសមយុទ្ធនិទាឃរដូវប្រចាំឆ្នាំជាបន្តបន្ទាប់ ចាប់តាំងពីខែមីនាមក រួមទាំងសមយុទ្ធផ្លូវអាកាស និងសមុទ្រ ដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះអាមេរិក និងយន្តហោះទម្លាក់គ្រាប់បែក B-1B និង B-52 ព្រមទាំងសមយុទ្ធចូលសំចតខ្នាតធំជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំផងដែរ។
កូរ៉េខាងជើង បានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បាចំពោះសមយុទ្ធទាំងនេះ ដោយហៅថា ជាការហាត់សមដើម្បីវាយលុក។
លើសពីនេះ កូរ៉េខាងជើង បាននិងកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួនក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយ ដោយបង្ហាញក្បាលគ្រាប់នុយក្លេអ៊ែរស៊េរីថ្មី និងតូចជាងមុន, បាញ់មីស៊ីលអន្តរទ្វីបដែលមានសមត្ថភាពវាយប្រហារគ្រប់ទីកន្លែងក្នុងសហរដ្ឋអាមេរិក និងសាកល្បងអ្វីដែលគេហៅថា យានគ្មានមនុស្សបើកវាយប្រហារក្រោមទឹកដែលមានសមត្ថភាពនុយក្លេអ៊ែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងជើង ទៅរក UN ឲ្យជួយបញ្ឈប់សមយុទ្ធយោធា អាមេរិក-កូរ៉េខាងត្បូង ជាបន្ទាន់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត