Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន សុខចិត្តបើកទំព័រចរចាជាមួយ រុស្ស៊ី តែមានលក្ខខណ្ឌមួយ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូបបានអះអាងថា រដ្ឋាភិបាលទីក្រុងកៀវនឹងសុខចិត្តចរចាជាមួយទីក្រុងមូស្គូ ប្រសិនបើកងទ័ពរបស់ប្រទេសនេះ ចូលទៅដល់តំបន់គ្រីមៀ ដែលគ្រប់គ្រងដោយរុស្ស៊ី បូករួមជាមួយនឹងលក្ខខណ្ឌផ្សេងទៀត ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ក្រុមអ្នកសង្កេតការណ៍ក៏បានឲ្យដឹងដែរថា កងកម្លាំងអ៊ុយក្រែនអាចប្រើប្រាស់រថក្រោះ និងអាវុធផ្សេងទៀតដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិច ដើម្បីចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំនៅចុងខែមីនានេះ ហើយអាចនឹងបន្តដល់ខែមិថុនា ។

ស្របពេលជាមួយគ្នានេះ លោក Andriy Sybiha អនុប្រធានការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់កាសែត The Financial Times នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធថា “ប្រសិនបើយើងសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តនៅលើសមរភូមិ ជាពិសេសនៅពេលដែលយើងទទួលបានជោគជ័យនៅលើព្រំដែនរដ្ឋបាលជាមួយតំបន់គ្រីមៀនោះ ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបើកទំព័រការទូតដើម្បីពិភាក្សាអំពីបញ្ហាទាំងអស់” ។

មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា “ក្នុងន័យនេះ​មិនមែន​មាន​ន័យ​ថា ​យើង​ដក​ផ្លូវ​រំដោះ ឬដកកងទ័ព នៅពេលដែលយើងឈានជើងដល់តំបន់​គ្រីមៀ​នោះទេ ប៉ុន្តែយើង​ក៏​បាន​ពិចារណា​លើ​ផែនការ​ដណ្តើម​យក​តំបន់មួយនេះមកវិញ​ដោយ​កម្លាំងផងដែរ” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Zelensky ក៏ធ្លាប់បានលើកឡើងយ៉ាងមុតមាំផងដែរថា អ៊ុយក្រែននឹងមិនធ្វើសម្បទានទឹកដីរបស់ខ្លួននោះទេ ។ អ៊ុយក្រែនមានតែ​​ព្យាយាម​ដណ្តើម​យក​តំបន់​ដែល​កាន់កាប់​ដោយ​រុស្ស៊ី​មកវិញទាំងអស់ ​តាម​គ្រប់​មធ្យោបាយ​ដែល​មាន ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន បានអូសបន្លាយពេលជាង ១ ឆ្នាំមកហើយ ខណៈរដ្ឋាភិបាលទីក្រុងកៀវក៏ទទួលបានជំនួយជាសព្វាវុធជាហូរហែផងដែរ ដើម្បីទប់ទល់នឹងកងកម្លាំងទីក្រុងមូស្គូដែលកំពុងតែវាយសន្ធាប់នៅតំបន់ភាគខាងកើត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ EU ថា ចិន មានឥទ្ធិលពលបំផុតក្នុងការដោះស្រាយសន្តិភាពនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ៣ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានជាតិ៣ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ២៣ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

Sokha Hotels

ព័ត៌មានពេញនិយម