ព័ត៌មានអន្ដរជាតិ
ទីក្រុងបាងកក កំពុងក្ដៅខ្លាំងបំផុត ខណៈសីតុណ្ហភាពឡើងដល់ ៥០ អង្សាសេ
បើយោងតាមនាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថា ទីក្រុងបាងកកនឹងក្លាយជាតំបន់ក្តៅបំផុតរបស់ប្រទេសនៅថ្ងៃព្រហស្បតិ៍នេះ ដោយអាចមានសីតុណ្ហភាពកើនឡើងរហូតដល់ ៥០.២ អង្សាសេ ។

ចំណែកតំបន់ដែលក្តៅជាងគេលំដាប់ទី ២ គឺនៅទីក្រុង Laem Chabang របស់ខេត្ត Chonburi មានសីតុណ្ហភាព ៤៩.៤ អង្សាសេ បន្ទាប់មកខេត្ត Phuket (៤៧.៩ អង្សាសេ), ខេត្ត Si Saket (៤១.៥ អង្សាសេ) និងខេត្ត Phetchabun មានសីតុណ្ហភាព ៤០.៦ អង្សាសេ ។
ទន្ទឹមនោះ នាយកដ្ឋានក៏បាននិយាយផងដែរថា មនុស្សដែលព្យាយាមនៅខាងក្រៅក្នុងសីតុណ្ហភាពចន្លោះពី ៤១ អង្សាសេ និង ៥៤ អង្សាសេ អាចប្រឈមហានិភ័យនៃការរមួលសាច់ដុំ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម ហើយវាអាចប៉ះពាល់ខ្លាំងដល់សុខភាពមនុស្ស ជាពិសេសកុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺស្រាប់ ។

ព្យុះរដូវក្តៅនៅពេលនេះ នឹងប៉ះពាល់ដល់ប្រជាជនក្នុងខេត្តភាគឦសាន ភាគខាងលិច និងភាគខាងកើត ហើយក្រោយមកខ្យល់ព្យុះនឹងឆ្ពោះទៅតំបន់ភាគខាងជើង និងភាគកណ្តាល រួមទាំងទីក្រុងបាងកកផងដែរនៅចុងសប្តាហ៍នេះ ។
ស្របពេលជាមួយគ្នានេះ នាយកដ្ឋានក៏បានចេញការព្រមានដល់ប្រជាជនដែលរស់នៅតំបន់ភាគខាងលើនៃប្រទេសថៃ ឲ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលបង្កឡើងពីបាតុភូតផ្គរ រន្ទះ ខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ដែលកើតមានចាប់ពីថ្ងៃព្រហស្បតិ៍នេះ ដល់ថ្ងៃអាទិត្យ ។

ជាចុងក្រោយនាយកដ្ឋានក៏បានណែនាំដល់ប្រជាពលរដ្ឋរស់នៅតំបន់ដែលរងគ្រោះដោយខ្យល់ព្យុះ ចៀសវាងកុំនៅទីតាំងវាល នៅក្រោមដើមឈើធំៗ និងសំណង់ចាស់ៗជាដើម ហើយកសិករគួរខិតខំថែទាំដំណាំ និងសត្វពាហនៈរបស់ពួកគេ កុំឲ្យខូចខាតផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ ប្រយ័ត្ន! ថៃ រកឃើញថ្នាំលាបពណ៌សក់៣ប្រភេទ មានផ្ទុកសារធាតុគីមី បង្កជំងឺមហារីក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ