Connect with us

ព័ត៌មានអន្ដរជាតិ

ចូលណាតូមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែនាយករដ្ឋមន្ត្រីហ្វាំងឡង់ លាលែងពីតំណែង (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto បានទទួលយកការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Sanna Marin ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសនេះ ក្លាយជាសមាជិកទី៣១របស់អង្គការណាតូ។

ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto ទទួលយកសំណើរបស់លោកស្រី Sanna Marin (រូបថត៖ Getty Images)

លោកស្រី Marin បានដាក់សំណើចុះចេញពីតំណែង អំឡុងពេលជួបជាមួយលោក Niinisto នៅឯវិមានប្រធានាធិបតី Mantyniemi ក្នុងទីក្រុង ហែលស៊ីនគី កាលពីថ្ងៃព្រហស្បតិ៍ទី០៦ខែមេសា។

យោងតាមសេចក្តីថ្លែងការណ៍, លោកប្រធានាធិបតីបានស្នើឲ្យលោកស្រី បន្តក្នុងតួនាទីជានាយករដ្ឋមន្ត្រីចាំផ្ទះសិន រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។

ការលាលែងពីតំណែងរបស់លោកស្រី Marin កើតឡើង បន្ទាប់ពីគណបក្សសង្គមប្រជាធិបតេយ្យ (SDP) របស់លោកស្រី បរាជ័យនៅក្នុងការបោះឆ្នោតសភាកាលពីចុងសប្តាហ៍មុន។ SPD ជាប់លេខ៣ ដោយទទួលបាន៤៣អាសនៈក្នុងចំណោម ២០០អាសនៈ នៅក្នុងសភានីតិបញ្ញត្តិហ្វាំងឡង់។

លោកស្រី Sanna Marin (រូបថត៖ News Italy)

មេដឹកនាំគណបក្សសម្ព័ន្ធជាតិស្តាំនិយម លោក Petteri Orpo នឹងក្លាយទៅជានាយករដ្ឋមន្ត្រីថ្មី ហើយទំនងជាចាប់ផ្តើមកិច្ចពិភាក្សាលើការបង្កើតរដ្ឋាភិបាលចម្រុះ បន្ទាប់ពីសភាកោះប្រជុំនៅថ្ងៃទី១៤ខែមេសា។

គួរបញ្ជាក់ថា លោកស្រី Marin បានក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០១៩ នៅអាយុ៣៤ឆ្នាំដោយធ្វើឲ្យលោកស្រី ក្លាយជាមនុស្សក្មេងបំផុតក្នុងប្រវត្តិសាស្ត្រហ្វាំងឡង់ ដែលដឹកនាំរដ្ឋាភិបាល។

ក្នុង​អំឡុង​ពេល​កាន់​តំណែង​របស់​លោកស្រី ប្រទេសហ្វាំងឡង់​បាន​ដាក់​ពាក្យ​ចូល​ជា​សមាជិក​អង្គការណាតូ ដោយ​លើក​ឡើង​ពី​ក្តី​ព្រួយ​បារម្ភ​ជុំវិញ​ជម្លោះ​នៅ​អ៊ុយក្រែន។ ហ្វាំងឡង់ ត្រូវបានទទួលយកជាផ្លូវការចូលទៅក្នុងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារទី០៤ខែមេសា៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ហ្វាំងឡង់ ធ្វើឲ្យមាត់ទ្វារព្រំដែន ណាតូ និងរុស្ស៊ី កាន់តែរីកធំទ្វេដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម