Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តភាគខាងជើង ថៃ ឲ្យបុគ្គលិកធ្វើការពីផ្ទះ ខណៈកំហាប់ខ្យល់ពុលកំពុងកើនឡើងខ្លាំង

បានផុស

នៅ

លោក Nirat Pongsitthaworn អភិបាលខេត្តឈៀងម៉ៃ បានប្រកាសកាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៦ ខែមេសា ដោយមាន​កិច្ច​សហការ​ពី​វិស័យ​សាធារណៈ និង​ឯកជន​ឲ្យ​បុគ្គលិក​ធ្វើ​ការ​ពី​ផ្ទះ ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពចំពេលមាន​កំហាប់ខ្យល់ពុល PM2.5 កើនឡើងខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាល​រូបនេះ​បានប្រកាសថា “សូមឲ្យ​ភ្នាក់ងាររដ្ឋាភិបាលទាំងអស់រៀបចំការងារពីផ្ទះ​នៅក្នុងផ្នែកនៃបេសកកម្មដែល​មិនប៉ះពាល់ដល់សេវាសាធារណៈ ដោយសុំ​ការ​សហការ​សម្រាប់​ក្រុមហ៊ុន ហាង​ទំនិញ គ្រឹះស្ថាន ពិចារណាអនុញ្ញាតឲ្យ​និយោជិតធ្វើការ​ពីផ្ទះ (Work from Home) ឬធ្វើការតាមរយៈប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិក។ នៅក្នុងផ្នែក​ដែលមិនប៉ះពាល់ដល់​អាជីវកម្មរបស់ក្រុមហ៊ុន ហាង គ្រឹះស្ថាន ដើម្បី​កាត់បន្ថយការ​ចេញក្រៅផ្ទះ”។

ការប្រកាសបែបនេះ មានវិធានការផ្សេងទៀតផងដែរ ពោលគឺការណែនាំឲ្យពាក់ម៉ាស​ការពារកំហាប់ខ្យល់ពុល PM2.5 និងអ្នកដែលងាយរងគ្រោះ ដើម្បីកាត់បន្ថយ ឬបដិសេធ​មិនចេញ​ទៅក្រៅ។ ចំពោះ​សំណើ​សុំ​កិច្ច​សហប្រតិបត្តិការ​នេះ​គឺមានរយៈពេល​មួយថ្ងៃ​ប៉ុណ្ណោះ ពោលគឺ​ថ្ងៃ​សុក្រ ៧ ខែមេសានេះ ហើយ​បញ្ជាក់​ថា បើ​ស្ថានភាព​ធូលី​ដី​មិន​ទាន់​ដោះស្រាយ នឹងចេញសេចក្តីប្រកាសបន្ថែមទៀត។

ទោះយ៉ាងណា ការ​បំពុល​បរិយាកាស​ក្នុង​ខេត្ត​ភាគ​ខាង​ជើង​ជា​ច្រើន​បាន​ធ្លាក់​ចុះ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ខណៈកាល​ពី​ថ្ងៃ​កន្លង ស្ថានភាព​បែរជាកាន់​តែ​អាក្រក់​ទៅៗទៅវិញ។ ជាមួយគ្នានោះដែរ សន្ទស្សន៍គុណភាពខ្យល់នៅមន្ទីរពេទ្យ Doi Saket ស្រុក Doi Saket ខេត្តឈៀងម៉ៃ គឺនៅកម្រិត ៤៥៧ ស្របពេលដែលនៅសហគមន៍ Muen San ឃុំ Haiya ស្រុក Muang Chiang Mai បានវាស់នៅកម្រិត ៣៥៤ ​ ដោយ​ត្រូវ​គេ​ចាត់​ទុក​ថា​​ជាពុល​ខ្យល់ពុល៕​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ Sanook

ចុចអាន៖ទីក្រុងបាងកក កំពុងក្ដៅខ្លាំងបំផុត ខណៈសីតុណ្ហភាពឡើងដល់ ៥០ អង្សាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម