Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម នឹងស៊ើបអង្កេតប្រតិបត្តិការរបស់ TikTok នៅក្នុងប្រទេស​

បានផុស

នៅ

រដ្ឋាភិបាលវៀតណាមនឹងបើកស៊ើបអង្កេតលើប្រតិបត្តិការរបស់ TikTok ក្នុងប្រទេសនៅខែក្រោយនេះ ដើម្បីធានាថា វេទិកាវីដេអូនេះ អនុលោមតាមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងមាតិកា ការបង់ពន្ធ និងគោលនយោបាយពាណិជ្ជកម្មជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វៀតណាមបង្ហាញថា កម្មវិធីចិនដ៏ពេញនិយមមួយនេះបានអនុញ្ញាតឲ្យមានខ្លឹមសារបំពុល ប្រមាថ មិនពិត និងអបិយជំនឿជាច្រើន​នៅលើវេទិការបស់ខ្លួន ។ ដូចគ្នានេះ Facebook និង YouTube ជាដើម ប្រសិនបើចូលដំណើរការដល់ក្នុងវៀតណាមហើយ​ ត្រូវតែគោរពតាមច្បាប់បទបញ្ញត្តិ និងកតព្វកិច្ច​បង់ពន្ធឲ្យបានត្រឹមត្រូវ ។

បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនបានឲ្យដឹងថា កន្លងមក TikTok ក៏ធ្លាប់បានលុបវីដេអូចំនួន ១.៧ លានវីដេអូតាមសំណើរបស់រដ្ឋាភិបាលវៀតណាមក្នុងត្រីមាសទី ៤ នៃឆ្នាំមុន ដោយសារពួកគេត្រូវបានចាត់ទុកថា បំពានលើគោលនយោបាយរដ្ឋាភិបាល ។

ដូចគ្នានេះ ដើម្បីឆ្លើយតបនឹងរដ្ឋាភិបាល, TikTok ប្រចាំនៅវៀតណាម​ នឹងធ្វើការកែសម្រួលគោលនយោបាយរបស់ខ្លួន​ ​ឲ្យស្របតាមគោលនយោបាយវៀតណាមចង់បាន ដែលរំពឹងចូលជាធរមាន ចាប់ពីថ្ងៃ ២៤ មេសា ខាងមុខនេះ ។

គួរឲ្យដឹងថា នៅក្នុងប្រទេសវៀតណាម មានអ្នកប្រើប្រាស់ TikTok រហូតដល់ទៅ ៥០ លាននាក់ ដោយក្នុងនោះមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ៕

ប្រែសម្រួលដោយ ៖​ នាង​ រតនៈ

ប្រភព ៖ The Business Times

ចុចអាន ៖ រុស្ស៊ី ថា សមាជិកភាពណាតូរបស់ ហ្វាំងឡង់ នឹងធ្វើឲ្យអឺរ៉ុបកាន់តែវឹកវរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម