Connect with us

ព័ត៌មានអន្ដរជាតិ

បក្សភឿថៃ របស់កូនស្រីលោក ថាក់ស៊ីន បង្ហាញគោលនយោបាយធំៗ ៤ ក្នុងការបោះឆ្នោតខាងមុខ

បានផុស

នៅ

គណបក្សភឿថៃ ដែលជាបក្សប្រឆាំងដ៏ធំបំផុត និងមានកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ជាបេក្ខភាពឈានមុខ បានបង្ហាញគោលនយោបាយធំៗរបស់បក្សចំនួន ៤ នៅឯព្រឹត្តិការណ៍ប្រកាសឈរឈ្មោះបេក្ខភាពនាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកគាំទ្រជាច្រើនពាន់នាក់ដែលពាក់អាវពណ៌ក្រហមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅកីឡដ្ឋាន Thunderdome ក្នុងខេត្ត Nonthaburi, លោកស្រី Paetongtarn Shinawatra បានគូសបញ្ជាក់នូវគោលនយោបាយទាំង ៤ នោះមានដូចជា៖

-កែលម្អលក្ខខណ្ឌការងារ

-ធានាប្រាក់ឈ្នួលអប្បបរមាខ្ពស់

-កាត់បន្ថយការបំពុល

-ប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ

ទន្ទឹមនោះ លោកស្រីសង្ឃឹមថា នឹងឈ្នះការបោះឆ្នោតដោយភ្លូកទឹកភ្លូកដី ឈ្នះបេះដូងប្រជាជនយ៉ាងច្រើន ។ យើងនឹងរួមគ្នា​​ដោះស្រាយ​បញ្ហា​ដែល​បានកើតមានឡើង​ក្នុង​រយៈពេល ៨ ​ឆ្នាំ​ចុង​ក្រោយ​នេះ ។ យើងនឹងធ្វើ​ឲ្យវា​ថមថយ និង​លុបបាត់បញ្ហាទាំងនោះទៅវិញ ។

គួរបញ្ជាក់ថា ប្រទេសថៃនឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ហើយប្រសិនបើលោកស្រី Paetongtarn Shinawatra ឈ្នះការបោះឆ្នោតនេះមែន នោះប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីជាស្ត្រីលើកទី ២ ក្នុងប្រវត្តិសាស្ត្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ទីក្រុងបាងកក កំពុងក្ដៅខ្លាំងបំផុត ខណៈសីតុណ្ហភាពឡើងដល់ ៥០ អង្សាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ដូណាល់ ត្រាំ ចង់ជួប គីម ជុងអ៊ុន ម្តងទៀត

ព័ត៌មានជាតិ១៦ នាទីutes មុន

ប្រែក្លាយពលរដ្ឋទៅជាពលរដ្ឋឌីជីថល រដ្ឋាភិបាល​ដាក់​​ផែនការ​យុទ្ធសាស្រ្ត​បែប​ណា​ខ្លះ?

ព័ត៌មានជាតិ២៩ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៥៨ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

Sokha Hotels

ព័ត៌មានពេញនិយម