Connect with us

ព័ត៌មានអន្ដរជាតិ

ជនចំណាកស្រុកហុងឌូរ៉ាសរាប់ពាន់នាក់ប៉ះទង្គិចជាមួយកងទ័ពហ្គាតេម៉ាឡា ក្នុងដំណើរទៅកាន់ព្រំដែនអាមេរិក (មានវីដេអូ)

បានផុស

នៅ

ជនចំណាកស្រុករាប់រយនាក់មកពីប្រទេសហុងឌូរ៉ាសបានប៉ះទង្គិចជាមួយទាហានប្រដាប់ដោយដំបងរបស់ប្រទេសហ្គាតេម៉ាឡា បន្ទាប់ពីក្បួនជនចំណាកស្រុកដ៏ធំមួយបានរំលោភលើព្រំដែនរបស់ប្រទេសនេះទៅកាន់សហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូពីកន្លែងកើតហេតុបង្ហាញពីជនចំណាកស្រុកព្យាយាមរុញច្រានយ៉ាងខ្លាំងជាមួយក្រុមទាហានយ៉ាងច្រើនដែលកំពុងបិទផ្លូវក្បែរភូមិ Vado Hondo នៅភាគខាងកើតប្រទេសហ្គាតេម៉ាឡា ខណៈពួកគេមួយក្រុមធំបានព្យាយាមបំបែកក្រុមប៉ូលិស ទោះយ៉ាងណាទាហានដែលកាន់ដំបងបានស្ទាក់ចាប់ពួកគេជាច្រើន ហើយវាយតបតពួកគេវិញ ។

មនុស្ស ៣ ក្រុមដែលមានគ្នាប្រមាណ ៣,០០០ នាក់ក្នុងមួយក្រុមៗបានឆ្លងកាត់ព្រំដែនហ្គាតេម៉ាឡាពីប្រទេសហុងឌូរ៉ាសកាលពីយប់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ដោយកំពុងរុលទៅមុខឆ្លងកាត់ការពាររបស់ប៉ូលិស និងឆ្មាំព្រំដែន ។ បន្ទាប់មកពួកគេបានបង្កើតក្បួនធ្វើដំណើរទ្រង់ទ្រាយធំដោយសង្ឃឹមថានឹងឆ្លងចូលប្រទេសម៉ិកស៊ិក និងទៅដល់ព្រំដែនសហរដ្ឋអាមេរិក ។

ភាគច្រើននៃជនចំណាកស្រុកបានចូលដោយមិនបង្ហាញការធ្វើតេស្តអវិជ្ជមានជំងឺកូវីដ ១៩ តាមការទាមទាររបស់អាជ្ញាធរហ្គាតេម៉ាឡា ។

អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្គាតេម៉ាឡាលោក Alejandro Giammattei គឺលោកស្រី Patricia Letona បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្បួនជនចំណាកស្រុកបានចូលទៅក្នុងទឹកដីហ្គាតេម៉ាឡាដោយរំលោភលើច្បាប់ព្រំដែនរបស់រដ្ឋ ។

ទន្ទឹមនោះរដ្ឋាភិបាលនៃប្រទេសនេះបានអំពាវនាវដល់ប្រទេសហុងឌូរ៉ាសឲ្យមានការគ្រប់គ្រងការចាកចេញដ៏ច្រើននៃប្រជាជនរបស់ពួកគេតាមរយៈសកម្មភាពការពារជាមូលដ្ឋាន ។ សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសនៅអាមេរិកកណ្តាលមួយនេះត្រូវតែចៀសវាងបង្កគ្រោះថ្នាក់ដល់ប្រជាជនរបស់ពួកគេក្នុងគ្រាមានអាសន្នផ្នែកសុខភាពដោយសារជំងឺរាតត្បាត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អាមេរិកបន្ថែមកងទាហាននៅទូទាំងរដ្ឋប្រឆាំងនឹងរលកនៃការតវ៉ាប្រដាប់អាវុធ

ចុចអាន ៖ តើតារាល្បីៗអាមេរិករូបណាខ្លះនឹងចូលរួមពិធីឡើងកាន់តំណែងរបស់លោក Biden?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១០ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១៤ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៧ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម