ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីអ៊ូហ្គង់ដា លួចស័ង្កសីរាប់ម៉ឺនសន្លឹក ដែលគេទុកជួយជនងាយរងគ្រោះ
រដ្ឋមន្ត្រីអ៊ូហ្គង់ដាមួយរូប ត្រូវជាប់ពន្ធនាគារ បន្ទាប់ពីរងការចោទប្រកាន់ជុំវិញរឿងអាស្រូវពាក់ព័ន្ធនឹងការលួចស័ង្កសីរាប់ម៉ឺនសន្លឹក ដែលគេបម្រុងទុកសម្រាប់សហគមន៍ងាយរងគ្រោះនៅក្នុងតំបន់ Karamoja ភាគឦសានប្រទេស។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Mary Goretti Kitutu Kimono រដ្ឋមន្ត្រីប្រចាំតំបន់នេះ មិនសារភាពទទួលកំហុសទេនៅក្នុងតុលាការ។
លើសពីនេះ ឥស្សរជនជាន់ខ្ពស់របស់រដ្ឋាភិបាលចំនួន១០នាក់ផ្សេងទៀត ក៏ត្រូវបានគេចោទប្រកាន់ថា បានទទួលស័ង្កសីដែលលួចបានផងដែរ។ មន្ត្រីទាំងនេះរួមមាន អនុប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រធានសភា និងរដ្ឋមន្ត្រីផ្សេងទៀត។
មន្ត្រីមួយចំនួន បានប្រាប់គណៈកម្មាធិការសភាដែលស៊ើបអង្កេតរឿងអាស្រូវពុករលួយពាក់ព័ន្ធនឹងស័ង្កសីដែលបាត់ចំនួន១៤៥០០សន្លឹកថា ពួកគេមិនបានដឹងរឿងនេះទេ។

ទន្ទឹមនេះ នាយករដ្ឋមន្ត្រីបានសុំទោស និងជំរុញឲ្យមន្ត្រីផ្សេងទៀត ប្រគល់ស័ង្កសីទាំងនោះមកវិញ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីម្នាក់ ក៏ត្រូវបានគេបង្ខំឲ្យរុះស័ង្កសីចេញពីដំបូលរោងពពែរបស់គាត់ផងដែរ។
គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ តំបន់ Karamoja បានប្រឈមមុខនឹងគ្រោះរាំងស្ងួត និងទឹកជំនន់ជាបន្តបន្ទាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ូហ្គង់ដា ប្រាប់ឲ្យប្រជាជនប្រយ័ត្ន ខណៈរកឃើញអ្នកឆ្លងជំងឺអេបូឡា ៩ករណីទៀត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ