ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនគ្រូអាគមឥណ្ឌូណេស៊ី ពីបទសម្លាប់មនុស្សយ៉ាងតិច ១២ នាក់
ប៉ូលិសឥណ្ឌូណេស៊ីចាប់ខ្លួនបុរសម្នាក់ជាគ្រូអាគមប្រចាំភូមិមួយកន្លែងពីបទសម្លាប់មនុស្សយ៉ាងតិច ១២ នាក់ព្រោះគេរកឃើញសាកសពកប់ក្នុងសួនរបស់គាត់ ។ លោក Slamet Tohari អាយុ ៤៥ ឆ្នាំសារភាពថាពិតជាបានកប់សាកសពជនរងគ្រោះរាប់សិបនាក់នៅលើដីកម្មសិទ្ធិរបស់ខ្លួនមែន ។

ជាមួយគ្នានេះដែរ គាត់ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុនលើអតិថិជននៅ Banjarnegara នៃ Central Java ទៀតផង ។ ប៉ូលិសប្រាប់ថា Tohari សន្យាជួយឲ្យអតិថិជនមានបាន ប៉ុន្តែគ្មានប្រសិទ្ធភាពទើបអតិថិជនទារប្រាក់វិញហើយគាត់ក៏បំពុលពួកគេទៅ ។
បុរសខាងលើត្រូវបានចាប់ខ្លួន បន្ទាប់ពីកូនប្រុសជនរងគ្រោះប្ដឹងប៉ូលិសថាផ្ទះគ្រូអាគមនេះជាកន្លែងចុងក្រោយដែលឪពុកផ្ដល់ដំណឹងតាម WhatsApp កាលពីថ្ងៃទី២៤ ខែមីនា ។ ដោយសារករណីខាងលើ អាជ្ញាធរក៏ចុះទៅស្រាវជ្រាវនៅផ្ទះ Tohari ក្នុងភូមិ Desa Balun ស្រុក Wanayasa កាលពីថ្ងៃច័ន្ទនិងប្រទះឃើញសាកសពជាច្រើនដែលកប់ក្នុងសួនគ្រូអាគមនោះ ខណៈផ្នូរខ្លះមានសពពីរបីកប់រួមគ្នាជាមួយទឹកសុទ្ធមួយដបគ្រប់ផ្នូរយ៉ាងចម្លែក ។

ប៉ូលិសបន្ថែមទៀតថា ជនរងគ្រោះទាំងអស់មានអាយុចាប់ពី ២៥ ទៅ ៥០ ឆ្នាំ ហើយសពខ្លះត្រូវបានកប់ជាងកន្លះឆ្នាំមកហើយ ប៉ុន្តែសពនីមួយៗមិនមានសញ្ញានៃការប្រើអំពើហិង្សាទេ។ ជាក់ស្ដែងគ្រូអាគម Tohari ធ្លាប់ជាគុកម្ដងកាលពីឆ្នាំ ២០១៩ ដោយសារការចរាចរណ៍លុយក្លែងក្លាយ ចំណែកបទចោទប្រកាន់បច្ចុប្បន្នបណ្ដាលឲ្យគាត់ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតមិនងាយនឹងរួចខ្លួនឡើយ ។
គេជឿជាក់ថាលោកតា Slamet បានចាប់ផ្ដើមសម្លាប់មនុស្សតាំងពីឆ្នាំ ២០២០ មកម្ល៉េះដោយបញ្ឆោតជនរងគ្រោះចូលផ្ទះសម្រាប់ធ្វើពិធី ហើយឲ្យពួកគេផឹកល្បាយប៉ូតាស្យូម cyanide និងថ្នាំ sedative ដែលបណ្ដាលឲ្យពុលស្លាប់ ។

យ៉ាងណាគ្រូបោក Tohari នៅតែអះអាងថាបង្ករឿងដ៏ធំទាំងអស់ម្នាក់ឯងគត់ ទោះបីប៉ូលិសបានឃាត់ខ្លួនជនសមគំនិតម្នាក់ដែលកំពុងផ្សព្វផ្សាយសេវាគុណលុយតាមរយៈការប្រើអាគមក្នុងបណ្តាញសង្គមអនឡាញហើយក្ដី ៕
ចុចអាន ៖ លោកយាយសិង្ហបុរីម្នាក់ ទម្លាយល្បិចជនខិលខូច ធ្លាប់ឆបោកប្រាក់ខ្លួនអស់រាប់ម៉ឺនដុល្លារ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល