ព័ត៌មានអន្ដរជាតិ
បែកធ្លាយឯកសារកំពូលសម្ងាត់របស់ណាតូ, អាមេរិក កំពុងបារម្ភ
កាសែត New York Times បានរាយការណ៍ថា ការលេចធ្លាយនូវឯកសារសម្ងាត់ ដែលរៀបរាប់អំពីផែនការសង្រ្គាមរបស់អាមេរិក និងអង្គការណាតូនៅអ៊ុយក្រែន បានបង្កឲ្យមានការស៊ើបអង្កេតយោធារបស់សហរដ្ឋអាមេរិក។

ឯកសារទាំងនេះ ដែលមានខ្លះត្រូវបានគេចាត់ទុកថាជា “ឯកសារកំពូលអាថ៌កំបាំង” គឺបង្ហាញពីកម្លាំងទាហាន ពេលវេលាសម្រាប់ការដឹកជញ្ជូនអាវុធ និងការចំណាយគ្រាប់រំសេវ ព្រមទាំងទិន្នន័យផ្សេងទៀត។
ឯកសារ បានលេចឡើងលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីដើមសប្តាហ៍នេះ ហើយថ្វីបើគេមិនដឹងថាតើវាលេចធ្លាយចេញពីណាក៏ដោយ ប៉ុន្តែការលេចធ្លាយនេះបានបង្កក្តីព្រួយបារម្ភនៅក្នុងក្រសួងការពារជាតិអាមេរិក ហើយមន្ទីរបញ្ចកោណក៏បានចាប់ផ្តើមការស៊ើបអង្កេត។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី Sabrina Singh បានប្រាប់កាសែត New York Timesថា “យើងដឹងអំពីរបាយការណ៍នៃការបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយក្រសួងកំពុងពិនិត្យមើលបញ្ហានេះ”។
ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រីនិយាយថា ពួកគេកំពុងធ្វើការដើម្បីដកឯកសារចេញពីអ៊ីនធឺណិត ប៉ុន្តែមិនបានជោគជ័យទេ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ទី០៦ខែមេសា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ