Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ បញ្ជូន​យន្តហោះ​ និងនាវាចម្បាំង ទៅជិត​កោះ​តៃវ៉ាន់ ២​ថ្ងៃជាប់គ្នា​

បានផុស

នៅ

ទីក្រុងតៃប៉ិបាននិយាយថា នៅថ្ងៃសុក្រទី០៧ខែមេសា ប្រទេសចិន បានបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំង ទៅជិតកោះតៃវ៉ាន់សម្រាប់ថ្ងៃទី២ជាប់គ្នា បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បា ដោយសារតែជួបជាមួយប្រធានសភាសហរដ្ឋអាមេរិកលោក Kevin McCarthy កាលពីដើមសប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិនៅទីក្រុងតៃប៉ិនិយាយថា នាវាចម្បាំងចិនចំនួន០៣គ្រឿង បានធ្វើដំណើរក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់ ខណៈយន្តហោះចម្បាំងមួយគ្រឿង និងឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹក ក៏បានឆ្លងកាត់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះនេះផងដែរ។

កាលពីថ្ងៃពុធ នាវាផ្ទុកយន្តហោះ Shandong របស់ប្រទេសចិន បានធ្វើដំណើរឆ្លងកាត់ដែនទឹកភាគអាគ្នេយ៍កោះតៃវ៉ាន់ តាមផ្លូវឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ពោលគឺប៉ុន្មានម៉ោងមុនពេលលោកស្រី Tsai ជួបលោក McCarthy នៅទីក្រុង Los Angeles។

នាយករដ្ឋមន្ត្រីតៃវ៉ាន់លោក Chen Chien-jen បាននិយាយនៅថ្ងៃសុក្រថា ទីភ្នាក់ងារការពារជាតិ និងសន្តិសុខរបស់កោះតៃវ៉ាន់ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវត្តស្ថានការណ៍ ហើយបានស្នើឲ្យសាធារណជន កុំមានក្តីព្រួយបារម្ភ។

គួរបញ្ជាក់ជាថ្មី កាលពីខែសីហាឆ្នាំមុន ប្រទេសចិនបានដាក់ពង្រាយនាវាចម្បាំង មីស៊ីល និងយន្តហោះចម្បាំងជុំវិញកោះតៃវ៉ាន់ ជាការបង្ហាញកម្លាំងទ្រង់ទ្រាយធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីអតីតប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ធ្វើដំណើរទៅកាន់កោះនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិន បញ្ជូននាវាចម្បាំងទៅក្បែរ តៃវ៉ាន់ ក្រោយលោកស្រី Tsai ជួបប្រធានសភាអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម