Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទាំងទឹកកករលាយលឿនជាងការរំពឹងទុក ៦០០ ម៉ែត្រក្នុងមួយថ្ងៃ ដោយសារ​អាកាសធាតុក្ដៅ

បានផុស

នៅ

ការ​សិក្សា​ថ្មី​មួយដែល​បានបោះពុម្ភផ្សាយនៅក្នុងទស្សនាវដ្ដី Nature បានឲ្យដឹងថា ផ្ទាំង​ទឹកកក​អាចនឹងរលាយក្នុង​ល្បឿន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដល់​ទៅ ៦០០ ម៉ែត្រ​ក្នុង​មួយ​ថ្ងៃ​ ស្រប​ពេលដែល​អាកាសធាតុកំពុង​ឡើង​កម្ដៅបែបនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកដឹកនាំការសិក្សាស្រាវជ្រាវលោកស្រី Christine Batchelor បាននិយាយថា “ផ្ទាំងទឹកកកកំពុងរលាយក្នុងកម្រិតពី ៥០ ទៅ ៦០០ ម៉ែត្រក្នុងមួយថ្ងៃ ដែលលឿនជាងកំណត់ត្រាកាលពីឆ្នាំ ២០១៦ រហូតដល់ ២០ ដងឯណោះ” ។

លោកស្រីបញ្ជាក់ទៀតថា “ប្រសិនបើសីតុណ្ហភាពនៅតែបន្តកើនឡើងកម្ដៅ នោះទាំងស្រទាប់ខាងលើ និងស្រទាប់ខាងក្រោមរបស់ទឹកកកនឹងរលាយក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក ហើយនៅទីបំផុត ផ្ទាំងទឹកកកទាំងនោះនឹងរលាយបាត់បង់តែម្ដង” ។

លោកស្រី Batchelor បន្ថែមថា “ផ្ទាំងទឹកកកដ៏ធំបំផុតនៅក្នុងពិភពលោក “Thwaites Glacier” ដែលមានទំហំប៉ុនចក្រភពអង់គ្លេស កំពុងកើនឡើងការរលាយចំនួន ៤ ភាគរយនៃនីវ៉ូទឹកសមុទ្រជារៀងរាល់ឆ្នាំ ហើយវាអាចនឹងកើនការរលាយច្រើនជាងនេះទៅទៀត បើសិនជាអាកាសធាតុមិនថមថយកម្ដៅនោះ” ។

ជាចុងក្រោយ អ្នកវិទ្យាសាស្ត្រអាចទស្សន៍ទាយបានកាន់តែច្បាស់ថា ផលប៉ះពាល់នៃការរលាយផ្ទាំងទឹកកកក្នុងចំនួនដែលមិនធ្លាប់មានបែបនេះ នឹងអាចធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ ដូច្នេះត្រូវតែចាត់វិធានការកាត់បន្ថយផលប៉ះពាល់មួយនេះ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍២០ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម