ព័ត៌មានអន្ដរជាតិ
ខេត្តឆ្នេរសមុទ្រ ថៃ នឹងជួបសីតុណ្ហភាពក្ដៅបំផុត ៥៤ អង្សាសេ ខណៈ បាងកក ៥០ អង្សាសេ
នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថា ខេត្ត Krabi ដែលជាខេត្តឆ្នេរសមុទ្រភាគខាងលិចរបស់ថៃ នឹងក្លាយជាកន្លែងក្តៅបំផុតនៅក្នុងប្រទេសនៅថ្ងៃអាទិត្យនេះ ដោយសីតុណ្ហភាពនឹងឡើងដល់ ៥៤.២ អង្សាសេ ។

ចំណែកកន្លែងដែលក្តៅបំផុតលំដាប់ទី ២ នៅក្នុងប្រទេសថៃ គឺសង្កាត់ Bang Na របស់ទីក្រុងបាងកក ដែលសីតុណ្ហភាពនឹងកើនឡើងដល់ ៥០.២ អង្សាសេ ។
ទន្ទឹមនោះ តំបន់ក្តៅបំផុតចំនួន ៣ ផ្សេងទៀតនៅក្នុងប្រទេសគឺខេត្ត Phetchabun សីតុណ្ហភាព ៤៤.៣ អង្សាសេ, ខេត្ត Chonburi ៤៣.២ អង្សាសេ និងស្រុក Chok Chai នៃខេត្ត Nakhon Ratchasima មានសីតុណ្ហភាព ៤១.៣ អង្សាសេ ។

ស្របពេលជាមួយគ្នានេះ នាយកដ្ឋានក៏បាននិយាយផងដែរថា មនុស្សដែលព្យាយាមនៅខាងក្រៅក្នុងសីតុណ្ហភាពចន្លោះពី ៤១ អង្សាសេ និង ៥៤ អង្សាសេ អាចប្រឈមហានិភ័យនៃការរមួលសាច់ដុំ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម ហើយវាអាចប៉ះពាល់ខ្លាំងដល់សុខភាពមនុស្ស ជាពិសេសកុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺស្រាប់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ផ្ទាំងទឹកកករលាយលឿនជាងការរំពឹងទុក ៦០០ ម៉ែត្រក្នុងមួយថ្ងៃ ដោយសារអាកាសធាតុក្ដៅ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់