Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសត្រៀមធ្វើសង្គ្រាមជាមួយ ចិន

បានផុស

នៅ

ប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាអាមេរិកលោក Michael McCaul បានប្រាប់ Fox News កាលពីថ្ងៃសៅរ៍ទី០៨ខែមេសាថា សភាអាមេរិក នឹងអនុញ្ញាតឲ្យមានការប្រឈមមុខផ្នែកយោធាដោយផ្ទាល់ជាមួយប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំង បើកការវាយប្រហារកោះតៃវ៉ាន់មែន។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាអាមេរិកលោក Michael McCaul (រូបថត៖ News​ Week)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក McCaul និយាយថា សមាជិកសភាអាមេរិក នឹងយល់ព្រមឲ្យកងទ័ពធ្វើសង្គ្រាម បើសិនប្រជាជននៅសហរដ្ឋអាមេរិកគាំទ្រវិធានការនេះ។ លោកលើកឡើងថា “ប្រសិនបើចិនវាយលុកតៃវ៉ាន់ រឿងនេះនឹងត្រូវយកមកពិភាក្សាដោយសភា និងជាមួយប្រជាជនអាមេរិក។ ប្រសិនបើប្រជាជនអាមេរិកគាំទ្ររឿងនេះ នោះសភានឹងធ្វើតាម”។

ទោះបីជាយ៉ាងណាក៏ដោយ លោក McCaul ទទូចថា “សង្គ្រាមគ្រាន់តែជាជម្រើសចុងក្រោយប៉ុណ្ណោះ”។ លើសពីនេះ លោកបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកទៅទីក្រុងតៃប៉ិ ថាជាមធ្យោបាយមួយដើម្បីកំញើញចិន។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិក និងចិន កាន់តែល្អក់កករ ដោយសារដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកទៅកាន់កោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីអធិបតេយ្យរបស់ខ្លួន។

(រូបថត៖ កងទ័ពអាមេរិក)

មិនតែប៉ុណ្ណឹង ទីក្រុងប៉េកាំង បានប្រឆាំងម្តងហើយម្តងទៀតចំពោះទំនាក់ទំនងរបស់តៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក។ ក្រសួងការបរទេសចិនបានព្រមានកាលពីដើមសប្តាហ៍ថា បញ្ហាតៃវ៉ាន់គឺជាបន្ទាត់ក្រហមទី១ ដែលមិនត្រូវឆ្លងកាត់ឡើយក្នុងទំនាក់ទំនងចិន-អាមេរិក។

យ៉ាងណា ទីក្រុងវ៉ាស៊ីនតោន នៅតែប្រកាន់ខ្ជាប់ជាផ្លូវការនូវគោលនយោបាយចិនតែមួយ ប៉ុន្តែសហរដ្ឋអាមេរិកពេញចិត្តនឹងទំនាក់ទំនងក្រៅផ្លូវការយ៉ាងជិតស្និទ្ធជាមួយកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ និងផ្គត់ផ្គង់អាវុធឲ្យ។

ទីក្រុងវ៉ាស៊ីនតោន បានបង្កើនការគាំទ្រផ្នែកយោធាសម្រាប់តៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយបើយោងតាមរបាយការណ៍របស់កាសែត Wall Street Journal, សហរដ្ឋអាមេរិកគ្រោង បង្កើនវត្តមានកងទ័ពរបស់ខ្លួននៅលើកោះនេះពី ៣០នាក់ទៅចន្លោះពី ១០០ ទៅ ២០០នាក់។ កាលពីដើមខែមីនា ក្រសួងការបរទេសអាមេរិក ក៏បានប្រកាសដែរថា ខ្លួននឹងយល់ព្រមលក់សព្វាវុធទៅឲ្យទីក្រុងតៃប៉ិ រួមទាំងគ្រាប់បែកក្នុងតម្លៃ ៦១៩ លានដុល្លារសម្រាប់យន្តហោះចម្បាំង F-16 ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោកស្រី Tsai និយាយផ្គើន ចិន ក្រោយជួបជាមួយប្រធានសភា អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម