ព័ត៌មានអន្ដរជាតិ
បន្ទាប់ពីម្ចាស់ស្លាប់ សុនខមួយក្បាលនៅអង់គ្លេសក្លាយជាសត្វប្រមឹក
ឆ្កែឈ្មោលកូនកាត់ពូជ Labrador មួយក្បាលនៅទីក្រុង Plymouth ភាគខាងលិចប្រទេសអង់គ្លេស បានទទួលការព្យាបាលផ្ដាច់ជាតិស្រវឹងក្រោយម្ចាស់បាត់បង់ជីវិត ។ ឆ្កែ Coco អាយុ ២ ឆ្នាំបានមកដល់មជ្ឈមណ្ឌលសុខុមាលភាពសត្វ Woodside ជាមួយឆ្កែមួយក្បាលទៀតក្នុងសភាពឈឺធ្ងន់និងប្រកាច់ចាប់មិនឈ្នះ ។

ទោះជាពេទ្យសត្វព្យាយាមមើលថែដៃគូ Coco ជាងគេក៏ដោយ វានៅតែមិនអាចសង្គ្រោះបានព្រោះសភាពធ្ងន់ហើយប្រកាច់ច្រើនមុន Coco ទៅទៀត ។ ក្នុងដំណើរការព្យាបាល Coco ត្រូវពេទ្យដាក់ថ្នាំសណ្ដំ ៤ សប្ដាហ៍ដើម្បីគ្រប់គ្រងស្ថានភាពរបស់វាដែលធ្វើទុក្ខខ្លាំងដោយសារការបញ្ចេញជាតិអាល់កុលពីរាងកាយ ។
បច្ចុប្បន្នឆ្កែដ៏គួរឲ្យស្រលាញ់ខាងលើមិនមានទទួលការព្យាបាលអ្វីទៀតទេ ហើយវាកំពុងចាប់ផ្ដើមជីវិតថ្មីដោយការស្វែងរកម្ចាស់ទីពីរផងដែរ ។ ចំណែកមូលហេតុឈានដល់ការញៀនគ្រឿងស្រវឹងក៏មិនមានអ្នកដឹងច្បាស់ដែរ ប៉ុន្តែគេសន្និដ្ឋានថាវាលួចផឹកស្រារបស់ម្ចាស់ពេលគាត់ភ្លេចខ្លួនរហូតដល់ញៀន ។

សូមបញ្ជាក់ដែរថា ម្ចាស់ថ្មីត្រូវតែមានលំនៅដ្ឋានក្បែរមជ្ឈមណ្ឌលសុខុមាលភាពសត្វដើម្បីតាមដានសុខភាពរបស់ Coco ព្រោះវាមានសុខភាពទន់ខ្សោយខ្លាំងនៅឡើយ ៕

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?