ព័ត៌មានអន្ដរជាតិ
ព្យុះរដូវក្តៅវាយប្រហារប្រទេសថៃ ខណៈសីតុណ្ហភាពឈានដល់កម្រិតគ្រោះថ្នាក់បំផុត
នៅថ្ងៃអាទិត្យនេះ សីតុណ្ហភាពនៅតំបន់មួយចំនួនក្នុងប្រទេសថៃ បានកើនហួស៤០អង្សាសេ ខណៈនាយកដ្ឋានឧតុនិយម ព្យាករថា សីតុណ្ហភាពខ្ពស់បំផុត ៥៤អង្សាសេ ត្រូវបានកត់ត្រានៅខេត្ត Krabi ចំណែកសង្កាត់ Bang Na នៃទីក្រុងបាងកក មានសីតុណ្ហភាព៥០.២អង្សាសេ។

កម្តៅបានកើនដល់៤៤.៣អង្សាសេ នៅខេត្ត Phetchabun, ៤៣.២អង្សានៅខេត្ត Chon Buri និង ៤១.៣អង្សាសេ នៅស្រុក Chok Chai នៃខេត្ត Nakhon Ratchasima។
នាយកដ្ឋាននិយាយថា កម្តៅខ្ពស់បែបនេះ គឺជាកម្រិតគ្រោះថ្នាក់បំផុត។ ដោយឡែកកាលពីថ្ងៃសៅរ៍ មន្ត្រីសុខាភិបាលបានចេញការជូនដំណឹងអំពីសុខភាព ខណៈរលកកម្តៅ បានវាយប្រហារខេត្តជាច្រើន ជាមួយនឹងសីតុណ្ហភាពខ្ពស់មិនធម្មតា។
នាយកដ្ឋានក៏ព្រមានផងដែរថា ប្រទេសថៃប៉ែកខាងលើ បានជួបប្រទះព្យុះរដូវក្តៅនៅចុងសប្តាហ៍នេះ ដោយសារតែសម្ពាធខ្ពស់ផ្នែកខាងមុខ ដែលបោះពួយចេញពីសមុទ្រចិនខាងត្បូង។
យោងតាមនាយកដ្ឋាន ព្យុះនេះ បានវាយប្រហារទូទាំងតំបន់ភាគខាងជើង ឦសាន ខាងកើត និងវាលទំនាបកណ្តាល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ខេត្តឆ្នេរសមុទ្រ ថៃ នឹងជួបសីតុណ្ហភាពក្ដៅបំផុត ៥៤ អង្សាសេ ខណៈ បាងកក ៥០ អង្សាសេ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត