Connect with us

ព័ត៌មានអន្ដរជាតិ

សង្គមថៃ​ នឹងគ្របដណ្តប់ដោយមនុស្សចាស់ ត្រឹមឆ្នាំ២០២៩

បានផុស

នៅ

ដោយសារតែការថយចុះនៃចំនួនប្រជាជនក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ប្រទេសថៃត្រូវបានគេរំពឹងថា នឹងក្លាយទៅជាសង្គមមនុស្សចាស់ត្រឹមឆ្នាំ២០២៩។ នេះបើយោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌល Kasikorn (KResearch)។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្រាវជ្រាវបង្ហាញថា ចំនួនទារក និងក្មេងជំទង់ក៏មានការធ្លាក់ចុះផងដែរ ចន្លោះឆ្នាំ២០២០ដល់២០២២។

យោងតាមអ្នកស្រាវជ្រាវ, ចំនួនទារកទើបនឹងកើតបានចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២០ ដែលជាឆ្នាំផ្ទុះជំងឺរាតត្បាតកូវីដ១៩ ហើយបានបន្តថយចុះក្នុងរយៈពេលពីរឆ្នាំបន្ទាប់ ខណៈអត្រាមរណភាព ក៏បានកើនឡើងផងដែរក្នុងអំឡុងពេលដូចគ្នានេះ។

អ្វីដែលកាន់តែអាក្រក់, អត្រាទារកទើបនឹងកើតរបស់ប្រទេសថៃគឺមាន ០,៧៦% ក្នុងមួយឆ្នាំ ខណៈមនុស្សវ័យជំទង់ឥឡូវនេះមានត្រឹមតែ ១,៣៣% ប៉ុណ្ណោះ។

(រូបថត៖ Bangkok Post)

អ្នកស្រាវជ្រាវនិយាយថា មានកត្តាជាច្រើនដែលរួមចំណែកដល់និន្នាការធ្លាក់ចុះនៃចំនួនប្រជាជននេះ ដូចជាជំងឺរាតត្បាត និងអសន្តិសុខរបស់មនុស្សទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុជាដើម។ លើសពីនេះ ការសម្រេចចិត្តរបស់មនុស្សមួយចំនួនក្នុងការមិនយកកូន ក៏ជះឥទ្ធិពលលើបញ្ហានេះដែរ។

KResearch និយាយថា វាអាចជាបញ្ហាប្រឈមសម្រាប់ប្រទេស ព្រោះរឿងនេះ អាចប៉ះពាល់មិនត្រឹមតែអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ដល់គោលនយោបាយសាធារណៈផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ព្យុះរដូវក្តៅវាយប្រហារប្រទេសថៃ ខណៈសីតុណ្ហភាពឈានដល់កម្រិតគ្រោះថ្នាក់បំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម