Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ប្រកាសធ្វើសមយុទ្ធដែនអាកាស ទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្រ្ត

បានផុស

នៅ

កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី០៩ខែមេសាថា អង្គការណាតូ នឹងធ្វើសមយុទ្ធទ័ពអាកាសធំបំផុតមិនធ្លាប់មានសោះនៅរដូវក្តៅនេះ ដែលមានការចូលរួមពីប្រទេសចំនួន២៤ រួមទាំងហ្វាំងឡង់ដែលទើបចូលជាសមាជិកណាតូ និងស៊ុយអែត ដែលមិនទាន់ចូលក្នុងសម្ព័ន្ធភាពយោធាមួយនេះ ផងដែរ។

(រូបថត៖ News Today)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធ “អ្នកការពារអាកាសឆ្នាំ២០២៣” នឹងធ្វើឡើងនៅចន្លោះថ្ងៃទី១២ដល់ថ្ងៃទី២៤ខែមិថុនា ក្នុងគោលបំណង បង្កើនប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសដែលចូលរួម និងបង្ហាញពីភាពរឹងមាំនៃប្លុកយោធាមួយនេះ។

កាសែត Bundeswehr ចុះផ្សាយថា ទាហានសរុប១ម៉ឺននាក់ និងយន្តហោះ២២០គ្រឿង នឹងត្រូវចូលរួមនៅក្នុងសមយុទ្ធនេះខណៈ ពួកគេនឹងត្រូវហ្វឹកហាត់នៅក្នុងដែនអាកាសរបស់អឺរ៉ុប។

ស្របពេលជាមួយគ្នានោះ សហរដ្ឋអាមេរិក បានប្រកាសផ្គត់ផ្គង់យន្តហោះចំនួន១០០គ្រឿង ដែលយកចេញពីស្តុករបស់ខ្លួន។

យោងតាមទីក្រុងប៊ែរឡាំង សមយុទ្ធនេះនឹងត្រូវធ្វើឡើង ភាគច្រើននៅលើទឹកដីអាល្លឺម៉ង់ ខណៈដែនអាកាសនៃប្រទេសអេស្តូនី ដែលមានព្រំប្រទល់ជាប់រុស្ស៊ី, និងប្រទេសរ៉ូម៉ានី ដែលមានព្រំប្រទល់ជាប់អ៊ុយក្រែន ក៏អាចជាកន្លែងធ្វើសមយុទ្ធផងដែរ។

(រូបថត៖ កងទ័ពអាកាសអាមេរិក)

សមយុទ្ធនេះ ធ្វើឡើងស្របគ្នានឹងសមយុទ្ធដែលដឹកនាំដោយសហរដ្ឋអាមេរិកដាច់ដោយឡែកមួយទៀតឈ្មោះ “អ្នកការពារអឺរ៉ុបឆ្នាំ២០២៣”។ សមយុទ្ធប្រចាំឆ្នាំរយៈពេលជិតពីរខែមួយនេះ គឺផ្តោតលើការដាក់ពង្រាយជាយុទ្ធសាស្រ្តនៃកងកម្លាំងដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ការងាររបស់កងទ័ពដែលឈរជើងរួចជាស្រេច និងការធ្វើអន្តរប្រតិបត្តិការជាមួយអឺរ៉ុប។

ទាហានអាមេរិកសរុប ៩ពាន់នាក់ រួមជាមួយកងទ័ពចំនួន ១៧០០០ នាក់មកពីប្រទេសចំនួន ២៦ផ្សេងទៀត នឹងចូលរួមក្នុងសមយុទ្ធនេះ ដែលនឹងធ្វើឡើងនៅទូទាំងប្រទេសចំនួន ១០ ក្នុងទ្វីបអឺរ៉ុប៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ណាតូ ព្រមានចិន កុំចូលដៃជាមួយ រុស្ស៊ី ឲ្យសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៦ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម