Connect with us

ព័ត៌មានអន្ដរជាតិ

លោក Macron ថា អឺរ៉ុប មិនត្រូវធ្វើជាបរិវាររបស់អាមេរិក ឬចិនទេ ចំពោះបញ្ហាកោះតៃវ៉ាន់

បានផុស

នៅ

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Les Echo កាលពីថ្ងៃអាទិត្យទី០៩ខែមេសា, ប្រធានាធិបតីបារាំងលោក Emmanuel Macron បានរំលឹកឡើងវិញ នូវការអំពាវនាវរបស់គាត់ឲ្យអឺរ៉ុបរក្សាគោលនយោបាយការបរទេសឯករាជ្យ។ 

ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា “អឺរ៉ុបមិនត្រូវធ្វើជាបរិវាររបស់អាមេរិក ឬចិនទេ លើបញ្ហាកោះតៃវ៉ាន់។ យើងមិនចង់ចូលទៅក្នុងប្រព័ន្ធដែលមានប្លុកមួយ ទល់នឹងប្លុកមួយនោះទេ។ អឺរ៉ុប មិនគួរត្រូវជាប់នៅក្នុងពិភពលោកនិងវិបត្តិគ្មានភាពប្រក្រតី ដែលមិនមែនជារបស់ខ្លួនឡើយ”។

ការ​អះអាងនេះ​កើតឡើង បន្ទាប់​ពីលោក Macron និង​មន្ត្រី​ EU ផ្សេង​ទៀត បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ដែលក្នុងនោះ ​រួម​មានទាំង​ជំនួប​ជាមួយ​ប្រធាន​រដ្ឋ​ចិនលោក ស៊ី ជីនពីង ផងដែរ។ ក្នុង​ចំណោម​បញ្ហាទាំងអស់ មេដឹកនាំទាំងពីរ ក៏បាន​ពិភាក្សា​អំពី​ភាព​តានតឹង​ជុំវិញកោះ​តៃវ៉ាន់ និង​ការវាយលុក​របស់​រុស្ស៊ី​​លើ​អ៊ុយក្រែនផងដែរ។

លោក Macron បាន​សង្កត់​ធ្ងន់​ថា បញ្ហា​កោះ​តៃវ៉ាន់ មិន​ស្ថិត​ក្នុង​ការ​ចាប់​អារម្មណ៍​របស់ EU ទេ។ លោកបន្តថា រដ្ឋជាសមាជិករបស់ EU គួរតែចៀសវាង ការក្លាយជាបរិវារ ហើយថា ប្លុកនេះអាចដើរតួជា “ប៉ូលទីបី” នៅក្នុងភូមិសាស្ត្រនយោបាយ រួមជាមួយសហរដ្ឋអាមេរិក និងចិន។

គួរបញ្ជាក់ជាថ្មី ភាព​តានតឹង​លើបញ្ហា​កោះ​តៃវ៉ាន់ ​បាន​ឡើងកម្តៅខ្លាំង ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ ខណៈបច្ចុប្បន្ន ចិនកំពុងធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ជុំវិញកោះនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA, DW

ចុចអាន៖ ជំនួបលោក Macron និង Xi Jinping ៖ ប្រឆាំងការប្រើអាវុធនុយក្លេអ៊ែរ ហើយឲ្យ រុស្ស៊ី-អ៊ុយក្រែន ចរចារកសន្តិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម