ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ បង្ហោះសារខ្លី បង្កការភ្ញាក់ផ្អើល
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានជាថ្មីម្តងទៀត អំពីសង្រ្គាមលោកលើកទីបី ដោយគាត់បានបង្ហោះសារខ្លីនេះនៅលើបណ្តាញ សច្ចធម៌សង្គម ជាហេតុធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង។

លោក ត្រាំ បានសរសេរនៅលើគណនីរបស់គាត់កាលពីថ្ងៃអាទិត្យទី០៩ខែមេសាថា “សង្គ្រាមលោកលើកទី៣”។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនបានបញ្ជាក់លម្អិតនោះទេ។
គេធ្លាប់ដឹងថា លោក ត្រាំ បានចោទប្រកាន់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ម្តងហើយម្តងទៀតថា កំពុងនាំពិភពលោកឆ្ពោះទៅកាន់គែមនៃសង្គ្រាមលោកលើកទី៣ ដោយអះអាងថា ស្ថានភាពនឹងខុសពីនេះ ប្រសិនបើគាត់ជាប្រធានាធិបតី។

កាលពីខែមករា លោក ត្រាំ និយាយថា ពិភពលោកបានក្លាយទៅជាកន្លែងកាន់តែគ្រោះថ្នាក់ ក្រោមការដឹកនាំរបស់ប្រធានាធិបតី ចូ បៃដិន ហើយថា វោហាសាស្ត្រនុយក្លេអ៊ែរ នឹងមិនត្រូវបានគេប្រើប្រាស់ប្រឆាំងសហរដ្ឋអាមេរិកឡើយក្រោមការគ្រប់គ្រងរបស់គាត់ ប៉ុន្តែបច្ចុប្បន្ន សត្រូវបរទេសកំពុងប្រើវោហាសាស្ត្របែបនេះ ដោយសារតែពួកគេមិនគោរពចំពោះមេដឹកនាំអាមេរិកសព្វថ្ងៃ។
គួរបញ្ជាក់ថា ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងមក ភាពតានតឹងបានផ្ទុះឡើងយ៉ាងខ្លាំងរវាងសហរដ្ឋអាមេរិក និងមហាអំណាចនុយក្លេអ៊ែរពីរផ្សេងទៀតរបស់ពិភពលោក គឺចិន និងរុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ រដ្ឋបាល ចូ បៃដិន បន្ទោស ដូណាល់ ត្រាំ ទៅលើការដកទ័ពដ៏ច្របូកច្របល់ ចេញពី អាហ្វហ្គានីស្ថាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ