ព័ត៌មានអន្ដរជាតិ
នាវាពិឃាដអាមេរិក ចូលជិតកោះគ្រប់គ្រងដោយចិន ចំពេលតៃវ៉ាន់ ត្រូវឡោមព័ទ្ធដោយសមយុទ្ធ
នៅថ្ងៃចន្ទទី១០ខែមេសា នាវាពិឃាដរបស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿង បានធ្វើដំណើរទៅជិតប្រជុំកោះដ៏សំខាន់បំផុតមួយ ដែលគ្រប់គ្រងដោយចិន នៅសមុទ្រចិនខាងត្បូង ក្នុងបេសកកម្មដែលអាមេរិកហៅថា ជាការធ្វើនាវាចរណ៍ដោយសេរី ប៉ុន្តែត្រូវទីក្រុងប៉េកាំង បរិហារថាខុសច្បាប់។

ថ្វីបើសហរដ្ឋអាមេរិក តែងតែអនុវត្តការធ្វើដំណើរបែបនេះ ដើម្បីប្រឆាំងនឹងការទាមទារទឹកដីរបស់ចិន និងរដ្ឋដទៃទៀតនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះក៏ដោយ ប៉ុន្តែសកម្មភាពចុងក្រោយនេះ បានកើតឡើងចំពេលទីក្រុងប៉េកាំង កំពុងធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់។
កងនាវាចរទី៧របស់ទ័ពជើងទឹកអាមេរិក បាននិយាយថា នាវាពិឃាដ USS Milius បានចូលរួមក្នុងប្រតិបត្តិការធម្មតា នៅចម្ងាយ២២.២២គីឡូម៉ែត្រ ពីថ្មប៉ប្រះទឹក Mischief ក្នុងប្រជុំកោះ Spratly។

ទោះបីជាយ៉ាងណាក៏ដោយ កងទ័ពរំដោះប្រជាជនចិនបាននិយាយថា នាវាអាមេរិកបានចូលដោយខុសច្បាប់ទៅជិតតំបន់ថ្មប៉ប្រះទឹក ទាំងដែលគ្មានការយល់ព្រមពីចិន ហើយកងកម្លាំងរបស់ខ្លួនបានត្រួតពិនិត្យនាវានេះ និងចេញការព្រមាន។
ទីបញ្ជាការភាគខាងត្បូងចិន បានគូសបញ្ជាក់ថា ប្រទេសចិនមានអធិបតេយ្យ ដែលមិនអាចប្រកែកបានលើកោះនានាក្នុងសមុទ្រចិនខាងត្បូង និងតំបន់ដែនសមុទ្រជុំវិញ។
គួរបញ្ជាក់ថា ថ្មប៉ប្រះទឹក Mischief ក៏ស្ថិតនៅភាគខាងលិចនៃកោះ Palawan របស់ប្រទេសហ្វីលីពីនដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ជប៉ុន និង ចិន ជួប ប្រជុំ គ្នា ដើម្បី ពិភាក្សា ពី កង្វល់ ដែន សមុទ្រ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល