ព័ត៌មានអន្ដរជាតិ
ឥណ្ឌា នឹងវ៉ា ចិន ក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេលើកលោក ក្នុងខែនេះ
បើយោងតាមការព្យាករណ៍របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ឥណ្ឌានឹងវាដាច់ចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកដែលមានជាង ១.៤ ពាន់លាននាក់នៅពាក់កណ្តាលខែមេសានេះ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/India-14.jpg)
កាលពីជំរឿនឆ្នាំ ២០១១ ឥណ្ឌាមានចំនួនប្រជាជនរបស់ខ្លួនត្រឹមតែ ១.២១ លាននាក់ប៉ុណ្ណោះ ប៉ុន្តែពេលនេះបានកើនដល់ជាង ១.៤ ពាន់លាននាក់ បន្ទាប់ពីបានបន្ថែម ២១០ លាននាក់ទៀតក្នុងរយៈពេលជាង ១២ ឆ្នាំមកនេះ ។
ទន្ទឹមនឹងនេះ ការិយាល័យស្ថិតិជាតិឥណ្ឌាបង្ហាញថា ចំនួនប្រជាជនរបស់ប្រទេសចិន បានធ្លាក់ចុះប្រហែល ៨៥ ម៉ឺនទៅ ១.៤១១ ពាន់លាននាក់នៅចុងឆ្នាំ ២០២២ ដែលជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីឆ្នាំ ១៩៦១ មក ។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/eV1Xeu-zl2r-Gw0GNtkhD5VxIded4uAYMm5XiN2IJSo-1024x718.jpg)
ដូចគ្នានេះដែរ អត្រាកំណើតចិនកាលពីឆ្នាំមុន គឺ ៦.៧៧ ក្នុង ១,០០០ នាក់ដែលធ្លាក់ចុះពីអត្រាកំណើត ៧.៥២ ក្នុងឆ្នាំ ២០២១ និងជាអត្រាកំណើតទាបបំផុតក្នុងកំណត់ត្រា ។
ទន្ទឹមនោះ ចិនបានកត់ត្រាអត្រាស្លាប់ខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៧៤ ដោយបានចុះបញ្ជីការស្លាប់ចំនួន ៧.៣៧ នាក់ក្នុងចំណោម ១,០០០ នាក់ បើធៀបនឹងអត្រាមរណភាព ៧.១៨ នាក់ក្នុងឆ្នាំ ២០២១ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/9e9fd673-cc60-420f-9cb5-eeb04f6499fa_abc8a7f7-1024x683.webp)
ដោយឡែក អ្នកជំនាញអង្គការសហប្រជាជាតិមើលឃើញថា ចំនួនប្រជាជនចិននឹងធ្លាក់ចុះ ១០៩ លាននាក់នៅឆ្នាំ ២០៥០ ដែលច្រើនជាងការព្យាករណ៍របស់ពួកគេដល់ទៅ ៣ ដងក្នុងឆ្នាំ ២០១៩ ខណៈការធ្លាក់ចុះនេះ គឺដោយសារតែគោលនយោបាយកូនតែមួយដែលចិនបានដាក់ចេញនៅចន្លោះឆ្នាំ ១៩៨០ និង ២០១៥ ។
ប៉ុន្តែនៅឆ្នាំ ២០២១ ចិនបានចេញវិធានការលើកទឹកចិត្តឲ្យប្រជាជនមានកូនកាន់តែច្រើនឡើងវិញ ហើយថែមទាំងផ្តល់នូវលក្ខខណ្ឌកាត់បន្ថយពន្ធ ក៏ដូចជាការឧបត្ថម្ភឲ្យមានលំនៅដ្ឋានសមរម្យជាដើម ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ជប៉ុន និង ចិន ជួបប្រជុំគ្នាដើម្បីពិភាក្សាពីកង្វល់ដែនសមុទ្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង