Connect with us

ព័ត៌មានអន្ដរជាតិ

បុរសថៃ ដួលស្លាប់នៅមុខហាងលក់មឈូសដោយសារក្តៅខ្លាំងពេក

បានផុស

នៅ

កាលពីថ្ងៃអាទិត្យទី០៩ខែមេសា ម្ចាស់​ហាងលក់​មឈូសនៅ​ខេត្ត Kanchanaburi ភាគ​កណ្តាលប្រទេសថៃ​ ​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​ស្លាប់​នៅ​មុខ​ហាង ដោយសន្មត់ថា គាត់ស្លាប់ព្រោះតែអាកាសធាតុក្តៅខ្លាំងពេក ខណៈសីតុណ្ហភាពនៅពេលនោះ ឡើងដល់៤០អង្សាសេ។

ហាងលក់មឈូសដែលជាកន្លែងបុរសដួលស្លាប់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនគរបាលស្រុក Tha Muang បានចុះទៅពិនិត្យទីតាំងនៅមុខហាងលក់មឈូស ឈ្មោះ Heep Thong ក្រោយទទួលដំណឹងអំពីការស្លាប់របស់បុរសឈ្មោះ Somphong Boon-iam អាយុ៣១ឆ្នាំ។

មុនពេលស្លាប់ គាត់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដួលផ្កាប់មុខទៅ​នឹង​របង​ដែក​មុខ​ហាង ហើយនៅ​ក្បែរ​ខ្លួន​គាត់​មាន​ថង់​អាហារ​សម្រន់ និង​ទឹកដោះគោ​ពីរ​កេសផងដែរ។

បុរសរូបនេះមិនពាក់អាវឡើយ ហើយស្លៀកតែខោខ្លីប៉ុណ្ណោះ។ សមត្ថកិច្ចក៏​មិនបានរក​ឃើញ​ស្លាក​ស្នាម​នៃ​ការ​វាយធ្វើបាប​ឬ​របួស​លើ​សព​បុរសនេះដែរ។ ប៉ូលិសជឿថា គាត់ស្លាប់ ពីរម៉ោងមុនពេលគេដឹង។

ទោះបីជាយ៉ាងណាក៏ដោយ សព​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​វិទ្យាស្ថាន​កោសល្យវិច្ច័យ ​ដើម្បី​ពិនិត្យ​បន្ថែម​ទៀត​ រក​មូលហេតុ​ពិត​នៃ​ការ​ស្លាប់។

នាយកដ្ឋានឧតុនិយមថៃ (TMD) បានរាយការណ៍ថា រលកកម្តៅកំពុងគ្របដណ្តប់គ្រប់តំបន់នៃប្រទេស ដោយនៅភាគខាងជើងមានសីតុណ្ហភាពខ្ពស់បំផុតគឺ៤២អង្សាសេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ព្យុះរដូវក្តៅវាយប្រហារប្រទេសថៃ ខណៈសីតុណ្ហភាពឈានដល់កម្រិតគ្រោះថ្នាក់បំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ១ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សេង សារី និង មុត ចន្ថា
នយោបាយ២ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២១ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម