ព័ត៌មានអន្ដរជាតិ
ថៃ ប្រឈមការវាយប្រហារដោយខ្យល់ព្យុះ អំឡុងពិធីបុណ្យសង្ក្រាន្ត
នាយកដ្ឋានឧតុនិយមថៃ (TMD) បានដាស់តឿនប្រជាពលរដ្ឋនៅតំបន់ភាគខាងជើង បូព៌ា និងភាគកណ្តាលប្រទេស ឲ្យត្រៀមខ្លួនសម្រាប់បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងព្យុះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន បាននិងកំពុងរំកិលមកលើតំបន់ភាគឦសាន និងភាគខាងកើតនៃប្រទេសថៃ និងសមុទ្រចិនខាងត្បូង ដែលជាហេតុបណ្តាលឲ្យមានខ្យល់បក់ពីភាគខាងត្បូង និងភាគអាគ្នេយ៍ នាំសំណើមពីឈូងសមុទ្រថៃនិងសមុទ្រចិនខាងត្បូង មកកាន់ផ្នែកខាងលើនៃប្រទេសថៃ។
TMD ព្យាករថា នឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្រ្តាក់នៅតំបន់ដែលរងផលប៉ះពាល់ ហើយផ្លេកបន្ទោរក៏អាចកើតមានផងដែរ។
ហេតុនេះ TMD បានដាស់តឿនប្រជាពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់ ឲ្យមានការប្រុងប្រយ័ត្នចំពោះហានិភ័យនានា ដូចជាការចៀសវាងកុំទៅកន្លែងវាល ត្រូវនៅឲ្យឆ្ងាយពីដើមឈើធំៗ និងចៀសវាងអគារ និងស្លាកសញ្ញាដែលមិនមានសុវត្ថិភាព។ កសិករក៏ត្រូវបានណែនាំឲ្យត្រៀមខ្លួនការពារដំណាំ និងបសុសត្វរបស់ពួកគេផងដែរ។

ខេត្តដែលទំនងជារងផលប៉ះពាល់ដោយព្យុះនេះរួមមាន Tak, Kamphaeng Phet, Phichit, Phitsanulok, និង Phetchabun នៅតំបន់ភាគខាងជើង។ ចំណែក នៅតំបន់កណ្តាលរួមមាន Nakhon Sawan, Uthai Thani, Lopburi, Saraburi, Suphan Buri, Kanchanaburi, និង Ratchaburi រីឯនៅតំបន់ខាងកើតមាន Nakhon Nayok និង Prachinburi។
លើសពីនេះ សូម្បីតែទីក្រុងបាងកក ក៏អាចជួបព្យុះផងដែរ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី។
គួរបញ្ជាក់ថា ដំណឹងនៃព្យុះនេះ កើតឡើងបន្ទាប់ពីប្រទេសថៃ ជួបប្រទះសីតុណ្ហភាពក្តៅខ្លាំងកាលពីសប្តាហ៍មុន។
TMD បានកត់ត្រាសីតុណ្ហភាពខ្ពស់នៅកន្លែងជាច្រើន ដោយកម្តៅឡើងដល់ ៤០.៦អង្សាសេនៅ Phetchabun, ៤១.៥អង្សាសេនៅ Si Saket, ៤៩.៤អង្សាសេនៅតំបន់ Laem Chabang ក្នុងខេត្ត Chon Buri និង ៤៧.៩អង្សាសេនៅ Phuket៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ