Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកដំណើរឆោឡោ ពស់ច្រើនក្បាលអុកឡុកពេញឡានក្រុងវៀតណាម

បានផុស

នៅ

សត្វពស់ជាច្រើនក្បាលបានចូលអុកឡុកក្នុងឡានក្រុងមួយគ្រឿង នៅកណ្តាលប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍ បន្ទាប់ពីអ្នកដំណើរម្នាក់លាក់សត្វពស់នៅក្នុងកាបូបស្ពាយរបស់ខ្លួនហើយរួច ពេលឡើងជិះរថយន្ត។

ឧប្បត្តិហេតុនេះបានកើតឡើងនៅលើឡានក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន Thanh Buoi Bus Line ដែលកំពុងធ្វើដំណើរពីទីក្រុង Can Tho ឆ្ពោះទៅទីក្រុង Da Lat។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងក្រុមហ៊ុនបាននិយាយថា ឡានក្រុងបានចេញដំណើរនៅម៉ោង៧យប់ថ្ងៃសុក្រ។ លោកបន្ថែមថា អ្នកបើកបរមិនដឹងថាមានពស់នៅក្នុងរថយន្តទេ។

នៅពេលឡានទៅដល់ទីក្រុង Bao Loc ក្នុងខេត្ត Lam Dong ដែលមានចម្ងាយប្រហែល១១០គីឡូម៉ែត្រពីទីក្រុង Da Lat នៅម៉ោង២ព្រឹកថ្ងៃសៅរ៍ អ្នកដំណើរជាច្រើន ភ័យស្លន់ស្លោបន្ទាប់ពីឃើញសត្វពស់នៅក្នុងឡាន។

អ្នកបើកបរនិងអ្នកយកសំបុត្របានឈប់ឡាន ហើយស្នើសុំឲ្យអ្នកដំណើរទាំងអស់ចុះ។ ក្រោយមក ពួកគេបានរកឃើញសត្វពស់ជាច្រើនក្បាលទៀតនៅក្នុងឡាន។

ក្រុមហ៊ុន Thanh Buoi បានសម្រេចចិត្តផ្អាកប្រតិបត្តិការឡានដឹកអ្នកដំណើររយៈពេលច្រើនថ្ងៃដើម្បីដកកៅអីទាំងអស់ចេញ សម្អាតយានយន្តហើយធានាថាមិនមានសត្វពស់នៅសេសសល់ទៀតឡើយ។

វាបានក្លាយជារឿងធម្មតាទៅហើយសម្រាប់អ្នកដំណើរ ដែលលួចយកសត្វចិញ្ចឹមរបស់ពួកគេដូចជាឆ្កែ ឆ្មានិងសត្វបក្សីឡើងឡានក្រុងនៅក្នុងប្រទេសវៀតណាម។

យោងតាមច្បាប់ អ្នកដំណើរត្រូវបានអនុញ្ញាតឲ្យយកសត្វចិញ្ចឹមឡើងឡានក្រុងដឹកអ្នកដំណើរ ហើយអាចរក្សាទុកបានតែនៅក្នុងកន្លែងដាក់អីវ៉ាន់ប៉ុណ្ណោះ។

ប្រសិនបើយានយន្តបែបនេះត្រូវបានគេរកឃើញដាក់សត្វនៅក្នុងកន្លែងអ្នកដំណើរអង្គុយ ក្រុមហ៊ុននឹងត្រូវពិន័យជាប្រាក់ពី៣ទៅ៥លានដុង (១២៩ទៅ២១៦ដុល្លារអាមេរិក) ហើយអ្នកបើកបរនឹងត្រូវដកហូតអាជ្ញាប័ណ្ណពី១ទៅ៣ខែ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ពស់ថ្លាន់​មួយ​ក្បាល​ទម្ងន់​ជាង​២០​គីឡូ ​ប្រុង​ចូល​សាលា​ខណ្ឌ​ច្បារអំពៅទាំងព្រឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម