ព័ត៌មានអន្ដរជាតិ
បែកធ្លាយព័ត៌មានសម្ងាត់! អ៊ុយក្រែននឹងអស់ ខែលការពារមីស៊ីលត្រឹមខែក្រោយ
ដោយដកស្រង់ឯកសារសម្ងាត់របស់មន្ទីរបញ្ចកោណដែលបែកធ្លាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម, កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទទី១០ខែមេសាថា អ៊ុយក្រែន នឹងអស់ខែលការពារមីស៊ីលភាគច្រើននៅត្រឹមខែឧសភា។ ហេតុនេះហើយ ទើបទីក្រុងកៀវ ស្នើសុំប្រព័ន្ធប្រភេទការពារបន្ថែមទៀតពី ប្រទេសលោកខាងលិចក្នុងរយៈពេលប៉ុន្មានខែមកនេះ។

កាសែតខាងលើរាយការណ៍ថា យោងតាមបទបង្ហាញរបស់មន្ទីរបញ្ចកោណចុះថ្ងៃទី២៨ខែកុម្ភៈ, អ៊ុយក្រែនកំពុងចំណាយមីស៊ីលប្រឆាំងដែនអាកាស Buk ៦៩គ្រាប់និងមីស៊ីល S-300 ចំនួន២០០គ្រាប់ក្នុងមួយខែ។ ក្នុងអត្រាបាញ់បែបនេះ កងកម្លាំងទីក្រុងកៀវ នឹងអស់មីស៊ីល Buk នៅត្រឹមចុងសប្តាហ៍នេះ ហើយនឹងអស់ S-300 ពីឃ្លាំងនៅត្រឹមថ្ងៃទី០៣ខែឧសភា។
ទោះបីជាអ៊ុយក្រែនបានទទួលប្រព័ន្ធប្រឆាំងដែនអាកាសរបស់អាល្លឺម៉ង់ Iris-T ចំនួន៣និងប្រព័ន្ធប្រឆាំងដែនអាកាស NASAMS របស់អាមេរិកចំនួន៨ក៏ដោយ ប៉ុន្តែ ប្រព័ន្ធទាំងនេះ គឺប្រើប្រាស់មីស៊ីលប្រហែល៦៤គ្រាប់ក្នុងមួយខែ ហើយសមត្ថភាពរបស់វា មិនអាចគ្របដណ្តប់ទឹកដីបានធំដូច S-300 របស់អ៊ុយក្រែននោះទេ។

ដើម្បីបំពេញការខ្វះខាតនេះ អ្នករៀបចំផែនការយោធាអាមេរិកប៉ាន់ប្រមាណថា អ៊ុយក្រែនត្រូវការប្រព័ន្ធ Iris-T ឬ NASAMS ចំនួន១៦និងប្រព័ន្ធ Patriot ឬ SAMP-T ចំនួន១២។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអនុញ្ញាតឲ្យដាក់ពង្រាយប្រព័ន្ធ Patriot ខណៈអាល្លឺម៉ង់ក៏បានសន្យាជួយដែរ ខណៈបារាំង និងអ៊ីតាលីបានធានាផ្តល់ប្រព័ន្ធ SAMP-T។ យ៉ាងណា អ្នកនាំពាក្យយោធាអ៊ុយក្រែនបានប្រាប់កាសែត Wall Street Journal ថា ក្នុងចំណោមការសន្យានេះ មិនទាន់មានប្រព័ន្ធណាបានទៅដល់អ៊ុយក្រែននៅឡើយទេ។
គួរបញ្ជាក់ថា ចំពោះឯកសារបែកធ្លាយនេះ មន្ទីរបញ្ចកោណមិនទាន់បញ្ជាក់ច្បាស់ៗនៅឡើយទេ។ ឯកសារសម្ងាត់នេះ ត្រូវបានគេបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីសប្តាហ៍មុន។
ឯកសារផ្សេងទៀតនៅក្នុងការលេចធ្លាយនេះ គឺបានលាតត្រដាងយ៉ាងលម្អិតអំពីផែនការសង្រ្គាមរបស់អាមេរិកនៅអ៊ុយក្រែន ការឃ្លាំមើលសម្ព័ន្ធមិត្តរបស់ខ្លួន និងរឿងរសើបផ្សេងទៀតដែលទាក់ទងនឹងអ៊ុយក្រែន ចិន មជ្ឈិមបូព៌ា និងអំពើភេរវកម្ម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី បង្កើតទ័ពពិសេសដើម្បីកម្ទេចរថក្រោះរបស់លោកខាងលិចនៅ អ៊ុយក្រែន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?