ព័ត៌មានអន្ដរជាតិ
អ្នកក្រុងឈៀងម៉ៃ ប្តឹងរដ្ឋាភិបាលថៃ ជុំវិញវិបត្តិការបំពុលបរិយាកាស
អ្នកក្រុងឈៀងម៉ៃ បានប្តឹងរដ្ឋាភិបាលថៃ ពីបទធ្វេសប្រហែសរយៈពេលជាច្រើនឆ្នាំ មិនព្រមដោះស្រាយបញ្ហាបំពុលបរិយាកាសក្នុងតំបន់។

កាលពីថ្ងៃចន្ទទី១០ខែមេសា អ្នកក្រុងឈៀងម៉ៃប្រហែល១៧០០នាក់ បានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋបាលប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងភ្នាក់ងាររដ្ឋចំនួនពីរ ចំពោះការខកខាន មិនដោះស្រាយផ្សែងអ័ព្ទក្រាស់ប្រចាំឆ្នាំដែលគ្របដណ្តប់តំបន់នេះ។
មនុស្សប្រហែល៦០នាក់បានប្រមូលផ្តុំគ្នានៅតុលាការរដ្ឋបាលក្នុងខេត្តភាគខាងជើងមួយនេះ ដើម្បីចាប់ផ្តើមដំណើរការផ្លូវច្បាប់ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ, ក្រុមប្រឹក្សាបរិស្ថានជាតិ និងគណៈកម្មការមូលបត្រ ខណៈដើមបណ្ដឹងអះអាងថា ផ្សែងអ័ព្ទកំពុងធ្វើឲ្យអាយុជីវិតរបស់ពួកគេថយចុះប្រមាណ៥ឆ្នាំ។

ពួកគេចោទថា អង្គភាពទាំងនេះ បានធ្វេសប្រហែសចំពោះកាតព្វកិច្ច ក្នុងការប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាផ្សែងអ័ព្ទនៅភាគខាងជើងប្រទេសថៃ។
ស្របពេលជាមួយគ្នានោះ ដើមបណ្តឹងបានបញ្ជាក់ច្បាស់ៗថា ទីតាំងធ្វើកសិកម្មចុះកិច្ចសន្យា គឺជាមូលហេតុចម្បងនៃការបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣ កម្មកររោងចក្រមួយក្រុមនៅប្រទេសថៃ បានឈ្នះក្តីលើរដ្ឋាភិបាលពីបទមិនបានការពារសិទ្ធិកម្មករ ហើយកាលពីឆ្នាំ២០១៧ អ្នកនេសាទមួយក្រុមបានឈ្នះក្តីលើរដ្ឋាភិបាលចំពោះការខកខានក្នុងការការពារសិទ្ធិរបស់ពួកគេ ក្នុងការនេសាទនៅដែនទឹកថៃ។ ចំណែកក្នុងឆ្នាំ២០១៨ អ្នកភូមិមួយក្រុមបានប្តឹងរដ្ឋាភិបាលពីបទមិនផ្តល់ទឹកស្អាតដល់ពួកគេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ កម្រិតខ្យល់ពុលធ្ងន់ធ្ងរនៅ ឈៀងម៉ៃ បណ្តាលឲ្យមនុស្សជាង ១ម៉ឺននាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ