ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីតៃវ៉ាន់ ថ្កោលទោសសមយុទ្ធចិន
បន្ទាប់ពីទីក្រុងប៉េកាំង បញ្ចប់ការធ្វើសមយុទ្ធរយៈពេលបីថ្ងៃជុំវិញកោះតៃវ៉ាន់ លោកស្រីប្រធានាធិបតី Tsai Ing-wen និយាយថា សមយុទ្ធយោធារបស់ចិន បានបង្កឲ្យមានអស្ថិរភាពនៅតៃវ៉ាន់ និងក្នុងតំបន់ ហើយជាទង្វើគ្មានទំនួលខុសត្រូវពីប្រទេសដ៏ធំមួយ។

ប្រទេសចិន បានចាប់ផ្តើមសមយុទ្ធយោធាកាលពីថ្ងៃសៅរ៍ទី០៨ខែមេសា បន្ទាប់ពីលោកស្រី Tsai វិលត្រលប់មកទីក្រុងតៃប៉ិ វិញ ក្រោយជួបជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិកលោក Kevin McCarthy។
គេដឹងថា ប្រទេសចិន មិនដែលបោះបង់ជម្រើសប្រើប្រាស់កម្លាំងដើម្បីបង្ក្រាបកោះដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យនេះទេ ហើយបានព្រមានសហរដ្ឋអាមេរិកកុំឲ្យលោកស្រី Tsai ធ្វើទស្សនកិច្ចឬជួបលោក McCarthy ឲ្យសោះ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Tsai និយាយថា លោកស្រីតំណាងកោះរបស់លោកស្រីទៅកាន់ពិភពលោក ហើយថា ដំណើរទស្សនកិច្ចរបស់លោកស្រីនៅបរទេស រួមទាំងការឈប់នៅសហរដ្ឋអាមេរិកផងដែរនោះ មិនមែនជាអ្វីថ្មីទេ និងជាអ្វីដែលប្រជាជនតៃវ៉ាន់រំពឹងទុក។
លោកស្រីនិយាយថា “ប្រទេសចិន បានប្រើរឿងនេះ ដើម្បីចាប់ផ្តើមសមយុទ្ធយោធា ដែលបង្កឲ្យមានអស្ថិរភាពនៅតៃវ៉ាន់ និងតំបន់។ នេះមិនមែនជាអាកប្បកិរិយាទទួលខុសត្រូវសម្រាប់ប្រទេសធំមួយក្នុងតំបន់នោះទេ”។
ប្រែសម្រួល៖ Vann Vann
ប្រភព៖ First Post
ចុចអាន៖ នាវាពិឃាដអាមេរិក ចូលជិតកោះគ្រប់គ្រងដោយចិន ចំពេលតៃវ៉ាន់ ត្រូវឡោមព័ទ្ធដោយសមយុទ្ធ

-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?