ព័ត៌មានអន្ដរជាតិ
អាជីវករខឹងសម្បារនឹងរដ្ឋាភិបាល ឥណ្ឌូណេស៊ី ដែលហាមមិនឲ្យលក់ខោអាវជជុះ
អាជីវករលក់សម្លៀកបំពាក់ឥណ្ឌូណេស៊ីជាច្រើននាក់ មិនពេញចិត្តឡើយដែលរដ្ឋាភិបាលចេញច្បាប់ហាមប្រាមមិនឲ្យលក់ខោអាវជជុះដែលនាំចូលពីក្រៅប្រទេស ។

រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចេញច្បាប់ប្រឆាំងមិនឲ្យមានការលក់ខោអាវជជុះនាំចូលពីក្រៅប្រទេសនោះឡើយ ចាប់តាំងពីឆ្នាំ ២០១៥ មក ។ ហេតុផលនោះ គឺដោយសារតែព្រួយបារម្ភចំពោះបញ្ហាសុខភាពពលរដ្ឋដែលស្លៀកពាក់ជជុះ ក៏ដូចជាគំរាមកំហែងដល់សុខភាពសាធារណៈ និងឧស្សាហកម្មវាយនភណ្ឌក្នុងស្រុកជាដើម ។
ចំពោះច្បាប់ហាមប្រាមនេះ អាជីវករលក់ខោអាវជជុះជាច្រើន ត្អូញត្អែរពីផលលំបាកនៃអាជីវកម្មរបស់ខ្លួន ជាពិសេសនាពេលថ្មីៗទើបតែមានការចាប់ការនាំចូលខោអាវជជុះនៅកំពង់ផែពីប្រទេសសិង្ហបុរី ។ តាមរយៈនេះ អាជីវករជជុះជាច្រើនលើកឡើងថា គឺមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះខ្លាចពេលនាំចូលមកត្រូវគយចាប់បានយកទៅដុតចោល ។

ការលាតត្រដាងនេះបានជំរុញឲ្យទីក្រុងហ្សាកាតាប្រកាសបង្កើនការត្រួតពិនិត្យគយ និងការត្រួតពិនិត្យនៅតាមកំពង់ផែ ខណៈរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Zulkifli Hasan បានប្រកាសសង្រ្គាមជាថ្មីលើសម្លៀកបំពាក់ជជុះ ដែលនឹងកំណត់គោលដៅមិនត្រឹមតែការនាំចូលខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រួតពិនិត្យនៅក្នុងហាងទំនិញក្នុងស្រុកផងដែរ ។
ដោយឡែក កាលពីខែមុន នៅខេត្ត West Java អាជ្ញាធរបានបំផ្លាញសម្លៀកបំពាក់ដែលនាំចូលខុសច្បាប់ជាង ៧,០០០ បាច់ ដែលមានតម្លៃ ៥.៣ ពាន់លានដុល្លារ ។

ទន្ទឹមនឹងនេះ អ្នកជំនាញមួយចំនួនយល់ថា វិធានការរបស់រដ្ឋាភិបាលគឺជារឿងល្អប្រសើរ ព្រោះប្រសិនបើប្រជាពលរដ្ឋនៅតែបន្តប្រើរបស់ជជុះ អាចធ្វើឲ្យប៉ះពាល់ដល់វិស័យឧស្សាហកម្មវាយនភណ្ឌឥណ្ឌូណេស៊ី ។
គួរបញ្ជាក់ថា នៅប្រទេសឥណ្ឌូណេស៊ី មានប្រជាជនប្រមាណជាង ២៦ លាននាក់ កំពុងតែរស់នៅក្រោមស្ថានភាពក្រីក្រ ដែលធ្វើឲ្យពួកគេ មិនមានលទ្ធភាពក្នុងការទិញសម្លៀកបំពាក់ថ្លៃៗបានឡើយ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព៖ Al Jazeera
ចុចអាន ៖ អ្នកក្រុងឈៀងម៉ៃ ប្តឹងរដ្ឋាភិបាលថៃ ជុំវិញវិបត្តិការបំពុលបរិយាកាស

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ