ព័ត៌មានអន្ដរជាតិ
ប៉ូលិសក្រុងតូក្យូ ចាប់ខ្លួនក្រុមឆបោកតាមទូរស័ព្ទ ក្រោយបណ្តេញចេញពី កម្ពុជា
ជនជាតិជប៉ុនចំនួន១៩នាក់ ដែលសង្ស័យប្រព្រឹត្តអំពើឆបោកតាមទូរស័ព្ទ ត្រូវបានប៉ូលិសក្រុងតូក្យូ ចាប់ខ្លួនក្រោយបណ្តេញចេញពីប្រទេសកម្ពុជា។
យន្តហោះ បានទៅដល់អាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ កាលពីយប់ថ្ងៃអង្គារទី១១ខែមេសា ខណៈប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេតនិយាយថា ជនសង្ស័យមានអាយុចាប់ពី២៥ឆ្នាំដល់៥៥ឆ្នាំ។
យោងតាមប្រភពខាងលើ, ក្រុមនេះបានឆបោកប្រាក់ប្រហែល ២៥០ ០០០យ៉េន ឬប្រហែល ១៩០០ដុល្លារអាមេរិក ពីស្រ្តីរស់នៅទីក្រុងតូក្យូម្នាក់អាយុ៦០ឆ្នាំ កាលពីខែមករា។
ពួកគេបានផ្ញើសារក្លែងក្លាយ ព្រមានដល់ស្ត្រីរូបនោះ ឲ្យបង់ប្រាក់សម្រាប់សេវាកម្មអនឡាញ។
ប្រភពដដែលបញ្ជាក់ថា ក្រុមនេះបានធ្វើប្រតិបត្តិការចេញពីបន្ទប់សណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ សមត្ថកិច្ច កម្ពុជា នឹងបញ្ជូនជនសង្ស័យឆបោកតាមទូរស័ព្ទជនជាតិ ជប៉ុន ១៩ នាក់ទៅប្រទេសវិញនៅព្រឹកស្អែក
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់