Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ​ខ្សាច់ និងខ្យល់​ពុល​ដ៏​គ្រោះថ្នាក់​ វាយប្រហារ​ទីក្រុង​ ប៉េកាំង​

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ព្យុះខ្សាច់ដ៏ធំ បានវាយប្រហារទីក្រុងប៉េកាំង និងខេត្តមួយចំនួនរបស់ប្រទេសចិន កាលពីថ្ងៃចន្ទនិងថ្ងៃអង្គារ ខណៈអាជ្ញាធរបានព្រមានពលរដ្ឋ អំពីគ្រោះថ្នាក់ផ្លូវដង្ហើម និងកម្រិតមើលឃើញទាបបំផុតនៅពេលធ្វើដំណើរ។

(រូបថត៖ VCG)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋធានីប៉េកាំង បានជួបប្រទះការបំពុលខ្យល់ និងព្យុះខ្សាច់មិនទៀងទាត់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ហើយកាលពីព្រឹកថ្ងៃអង្គារ ផ្សែងអ័ព្ទ និងពពកពណ៌ប្រផេះ អាចត្រូវបានគេមើលឃើញគ្របដណ្តប់ទីក្រុងនេះ ចំពេលសន្ទស្សន៍គុណភាពខ្យល់របស់ទីក្រុង គឺស្ថិតក្នុងកម្រិតពុលយ៉ាងធ្ងន់ធ្ងរ។

ស្របពេលជាមួយគ្នានោះ មនុស្សត្រូវបានគេឃើញពាក់ម៉ាស ហើយរថយន្តត្រូវគ្របដណ្តប់ដោយធូលី។

(រូបថត៖ AP)

ក្រុមសង្កេតការណ៍ឧតុនិយមមជ្ឈិមបានប្រកាសថា ខេត្តនិងតំបន់ចំនួន១១រួមមាន Shaanxi, Shanxi, Hebei, Shandong, Jiangsu, Anhui, Henan និង Hubei, Inner Mongolia និង Shanghai បានរងផលប៉ះពាល់ដោយព្យុះខ្សាច់ និងធូលីរហូតដល់ម៉ោង ៨ព្រឹកថ្ងៃពុធ។

មន្ត្រីរដ្ឋាភិបាលចិននៅក្រសួងអាកូឡូស៊ីនិងបរិស្ថាន បាននិយាយនាពេលថ្មីៗនេះថា ចំនួនព្យុះខ្សាច់ឥឡូវនេះបានកើនឡើងច្រើនជាងកាលពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទៅ៤ដងឯណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK, CNA

ចុចអាន៖ ព្យុះខ្សាច់ដ៏ធំ វាយប្រហារទីក្រុងប៉េកាំង និងខេត្តមួយចំនួននៃប្រទេស ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម