Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ តើប្រទេសអាស៊ានណាខ្លះប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដូច កម្ពុជា ដែរ?

បានផុស

នៅ

ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ រយៈពេល ៣ ថ្ងៃ ពោលចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខណៈបណ្ដាប្រទេសអាស៊ានផ្សេងទៀតក៏មានការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដូចគ្នាទៅនឹងកម្ពុជាផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសអាស៊ាន ៣ ផ្សេងទៀតដែលនឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីក្នុងខែមេសា ដូចគ្នានឹងព្រះរាជាណាចក្រកម្ពុជាផងដែរនោះរួមមាន ប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា ដោយគ្រាន់តែការរៀបចំខុសៗគ្នាទៅតាមប្រពៃណីរបស់ប្រទេសពួកគេ ។

ប្រទេសថៃនឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ឬសង្ក្រាន្ត (Songkran) នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ហើយក៏មានការប្រារព្ធពិធីដូចជា ការគោរពមនុស្សចាស់ ការស្រង់ព្រះ និងលេងជះទឹកក្រអូបដាក់គ្នាជាដើម ។

ការបាញ់ទឹកដាក់គ្នាក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅថៃ

មិនខុសពីថៃឡើយ មីយ៉ានម៉ាក៏បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីផងដែរដែលគេហៅថា ពិធីបុណ្យ Thingyan ។ មីយ៉ាន់ម៉ានឹងរៀបចំពិធីបុណ្យនេះរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ប៉ុន្តែដោយសារតែប្រទេសជាតិកំពុងជួបភាពវឹកវរ ដូច្នេះមិនទាន់ប្រាកដថានឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីឬយ៉ាងណានោះទេ ។

ទោះជាយ៉ាងណា ក្នុង​អំឡុង​​ពេល​នៃ​​ឱកាស​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​​​នេះ​ ប្រជាជន​មីយ៉ាន់ម៉ា​ តែង​ធ្វើ​ពិធី​ស្រង់​អ្នក​មាន​គុណ ដូចជា ​មាតា បិតា និងជីដូន​​ជីតា​ចាស់​ៗជាដើម ។ ក្រោយ​មក​មាន​ការ​សម្ដែង​សិល្បៈ​​​ រាំ​ និង​ការ​លេង​បាច​ទឹក​ដាក់​គ្នា​ផង​ដែរ ។

ទន្ទឹមនោះ ប្រទេសឡាវក៏នឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីផងដែរ ដែលមានឈ្មោះថា Pi Mai ហើយនឹងប្រារព្ធឡើងមិនខុសពីព្រះរាជាណាចក្រកម្ពុជានោះទេ ពោលគឺមានរយៈពេល ៣ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នេះ ៕

ការលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីរបស់ឡាវ

អត្ថបទ ៖ ជីវ័ន្ត

ចុចអាន ៖ ខេត្តឆ្នេរសមុទ្រ ថៃ នឹងជួបសីតុណ្ហភាពក្ដៅបំផុត ៥៤ អង្សាសេ ខណៈ បាងកក ៥០ អង្សាសេ

ចុចអាន ៖ ប៉ូលិសក្រុងតូក្យូចាប់ខ្លួនក្រុមឆបោកតាមទូរស័ព្ទ ក្រោយបណ្តេញចេញពី កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២៨ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៤៤ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម