Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ផ្ដល់គ្រឿងចក្រធុនធ្ងន់ឲ្យ អ៊ុយក្រែន ដើម្បីបោសសម្អាតកម្ទេចកម្ទីពី​សង្គ្រាមជាមួយ រុស្ស៊ី

បានផុស

នៅ

ជប៉ុន​បាន​ផ្តល់​គ្រឿងចក្រ​ធុន​ធ្ងន់​ចំនួន ៧ គ្រឿងដល់​អ៊ុយក្រែន ដើម្បី​ជួយបោសសម្អាត​កម្ទេចកម្ទី​​អគារ​ដែល​ត្រូវ​បាន​បំផ្លាញ​ក្នុង​សង្គ្រាមជាមួយ​រុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង Irpin ជិត​រដ្ឋធានីកៀវ ដែល​មាន​ការ​ចូល​រួម​ពីឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Oleksandr Kubrakov និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅអ៊ុយក្រែនលោក Matsuda Kuninori រួមជាមួយអ្នកតំណាងមកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនផងដែរ ។

លោកឯកអគ្គរដ្ឋទូត Matsuda និយាយថា ប្រទេសជប៉ុនផ្តល់ការគាំទ្រទាំងនេះដល់អ៊ុយក្រែន ដោយសារតែធ្លាប់មានបទពិសោធន៍របស់ខ្លួនក្នុងការស្តាររចនាសម្ព័ន្ធឡើងវិញពីគ្រោះមហន្តរាយដូចជា ការរញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ ២០១១ ជាដើម ហើយលោក​ក៏បាន​បង្ហាញ​ក្តី​សង្ឃឹម​ចំពោះ​ការ​កសាង​ប្រទេស​អ៊ុយក្រែន​ឡើង​វិញ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បានផងដែរ ។

ស្របពេលជាមួយគ្នានេះ ជប៉ុនក៏គ្រោងនឹងផ្តល់គ្រឿងចក្រធុនធ្ងន់ចំនួន ១០ គ្រឿងបន្ថែមទៀតដល់ទីក្រុង Irpin និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន រួមទាំងតំបន់ភាគខាងត្បូងនៃទីក្រុង Kherson ផងដែរ ប៉ុន្តែទោះបីជាស្ថិតនៅក្នុងក្រុមប្រទេស​ G7 ក៏ដោយ តែ​ជប៉ុនមិនទាន់បានបញ្ជូនជំនួយសព្វាវុធដល់អ៊ុយក្រែននៅឡើយទេ ។

គួរបញ្ជាក់ថា ទីក្រុង Irpin ដែលនៅក្បែរក្រុងកៀវ ស្ថិតក្នុងចំណោមតំបន់ដែលហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញដោយការវាយប្រហារដ៏ខ្លាំងក្លាពីសំណាក់ប្រទេសរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖​ NHK

ចុចអាន ៖ អាល្លឺម៉ង់ ខ្ចីដៃ អ៊ុយក្រែន ធ្វើសង្គ្រាមជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា៣៥ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម