Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ ចេញច្បាប់ហាមប្រាមចំនួន ៨ មិនឲ្យពលរដ្ឋប្រព្រឹត្តថ្ងៃចូលឆ្នាំថ្មី

បានផុស

នៅ

អាជ្ញាធរក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវបានចេញច្បាប់ហាមប្រាមចំនួន ៨ ដើម្បីឲ្យប្រជាពលរដ្ឋអនុវត្តតាម ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ឬពិធីបុណ្យ Pi Mai ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹង ក៏ដូចជាច្បាប់ហាមប្រាមដែលចេញដោយបញ្ជាការដ្ឋានប៉ូលិសក្រុងវៀងចន្ទន៍ ក្រោមក្រសួងសន្តិសុខសាធារណៈ ទាំង ៨ នោះរួមមាន៖

១. ហាមលក់ ឬទិញវត្ថុគ្រប់ប្រភេទណាដែលមានសំឡេងឭខ្លាំង និងហាមបាញ់កាំជ្រួច ឬផាវគ្រប់ប្រភេទ ។ កុំប្រើសារធាតុផ្ទុះ សារធាតុគីមី ឬសារធាតុវិទ្យុសកម្ម ។

២. កុំប្រើធុងទឹកធំៗ ដូចជា បាសាំងទឹក ឬប្រើទុយោទឹកបាញ់អ្នកដទៃដែលកំពុងធ្វើដំណើរនៅលើផ្លូវ ។ កុំ​ប្រារព្ធ​ពិធី​ជប់លៀង​នៅ​តាម​ផ្លូវ ឬ​ចិញ្ចើម​ថ្នល់ ។

៣. កុំប្រើ ឬគប់ទឹកដែលមិនមានអនាម័យ ទឹកពណ៌ ទឹកក្ដៅ ឬពុល ទឹកកក ឬទឹកច្រកក្នុងប៉េងប៉ោង ។ ហាម​ស្លៀក​សម្លៀក​បំពាក់​មិន​សមរម្យ ស៊ិចស៊ី ឬលេចលើលេចក្រោមជាដើម ។

៤. ហាមប្រារព្ធពិធីនៅច្រាំងទន្លេមេគង្គដោយមិនមានការអនុញ្ញាត ឬនៅតំបន់ក្បែរមាត់ទន្លេ ដោយគ្មានវត្តមានមន្ត្រីនគរបាល ។

៥. ហាមប្រើប្រាស់យានជំនិះដើម្បីដង្ហែ ឬបិទផ្លូវ មិនត្រូវជិះម៉ូតូ ឬបើកបរយានជំនិះជាក្រុម និងមិនត្រូវបើកបរក្នុងពេលស្រវឹង ។

៦. កុំ​ចាក់​ភ្លេង ឬចម្រៀងឭ​ខ្លាំង​នៅ​ផ្ទះ កន្លែង​អាជីវកម្ម ឬ​កន្លែង​សាធារណៈ ។ កម្រិតសំឡេងតន្ត្រីមិនត្រូវលើសពី ៨០ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ១១ យប់ ។

៧. អ្នក​ដំណើរ​មិន​គួរ​អង្គុយ​លើ​គែមខាងក្រោយ​របស់​រថយន្ត​ភីកអាប់ អំឡុងពេល​ធ្វើ​ដំណើរឡើយ ។ ឡានដឹកទំនិញ និងឡានក្រុងមិនត្រូវផ្ទុកទំនិញលើសទម្ងន់ ឬលើសអ្នកដំណើរឡើយ ។ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវគោរពស្លាកសញ្ញាចរាចរណ៍ ។

៨. ហាម​ជះទឹកដាក់​មន្ត្រី​ប៉ូលិស​ដែល​បំពេញ​ភារកិច្ច​ រក្សា​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ ឬ​កន្លែង​ណា​ផ្សេង​ទៀត ។

គួរបញ្ជាក់ថា ប្រទេសឡាវនឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល ៣ ថ្ងៃ ពោលនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Laotian Times

ចុចអាន ៖ ដឹងទេ តើប្រទេសអាស៊ានណាខ្លះប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដូច កម្ពុជា ដែរ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម