Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប បញ្ជូនយានអវកាស ទៅរកមនុស្សក្រៅភព

បានផុស

នៅ

ប្រសិនបើជីវិតមនុស្សភពក្រៅមាននៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងមែននោះ ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ពួកគេទំនងជាអាចរកឃើញវានៅលើភពអង្គារ ឬព្រះចន្ទទឹកកកនៃភពសៅរ៍ ឬភពព្រហស្បតិ៍។

(រូបថត៖ PA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នោះហើយជាមូលហេតុដែល យានអវកាសថ្មីមួយ នឹងត្រូវហោះចេញពីផែនដីនៅសប្តាហ៍នេះ និងធ្វើដំណើរដ៏លំបាករយៈពេលប្រាំបីឆ្នាំ ឆ្ពោះទៅកាន់ភពដ៏ធំបំផុត នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។

នៅពេលវាទៅដល់ យានអវកាស Juice នឹងធ្វើការហោះហើរជិតភពព្រហស្បតិ៍ និងព្រះចន្ទធំៗចំនួនបីដែលមានមហាសមុទ្រដូចជា Callisto, Ganymede និង Europa។

នៅពេលវាខិតកាន់តែកៀកទៅនឹងភពទាំងនេះជាងពេលមុនៗនោះ យានអវកាសទម្ងន់ប្រាំមួយតោនមួយនេះ នឹងប្រើប្រាស់ឧបករណ៍ទំនើបៗដើម្បីរុករកឧស្ម័នយក្ស និងពិនិត្យមើលថាតើ នៅជុំវិញនោះជាកន្លែងមានជីវិតរស់នៅឬក៏អត់។

យានអវកាស Juice (រូបថត៖ ESA)

គួរបញ្ជាក់ថា យានអវកាស Juice នឹងហោះចេញពីស្ថានីយអវកាសរបស់អឺរ៉ុបក្នុងដែនដី French Guiana នៅម៉ោង១៣:១៥ ថ្ងៃព្រហស្បតិ៍ទី១៣ខែមេសា។

បន្ទាប់មក វានឹងធ្វើដំណើរចម្ងាយ៦.៦ពាន់លានគីឡូម៉ែត្រទៅកាន់ប្រព័ន្ធ Jovian ក្នុងរយៈពេលប្រាំបីឆ្នាំកន្លះ ដោយទៅដល់ភពព្រហស្បតិ៍ក្នុងខែកក្កដាឆ្នាំ២០៣១។

គួរបញ្ជាក់ថា សាធារណជន អាចមើលការបាញ់បង្ហោះនេះតាមរយៈទូរទស្សន៍ផ្កាយរណប ESA Web TV ឬឆានែល YouTube របស់ទីភ្នាក់ងារអវកាស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ យានអវកាសអង្គការ ណាសា ហោះបំបុកអាចម៍ផ្កាយ ទទួលជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម