ព័ត៌មានអន្ដរជាតិ
វៀតណាម គ្រោងចំណាយ ៤៣៥ លានដុល្លារ កាត់បន្ថយភាពក្រីក្រក្នុង ក្រុងហូជីមិញ
អាជ្ញាធរទីក្រុងហូជីមិញគ្រោងចំណាយប្រាក់ជាង ៤៣៥ លានដុល្លារលើកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពនៅឆ្នាំ ២០២៣ នេះ ។

ជាផ្នែកមួយនៃកម្មវិធីនេះ ទីក្រុងនឹងផ្តល់កញ្ចប់ឥណទានដែលមានតម្លៃប្រហែល ៧២.២ លានដុល្លារក្នុងអត្រាការប្រាក់អនុគ្រោះ ខណៈជិត ១៧.៨ លានដុល្លារ ជាជំនួយដែលមិនអាចដកវិញបាន និង ៦៧៩,២០០ ដុល្លារក្នុងនិរន្តរភាពនៃកម្មវិធីកាត់បន្ថយភាពក្រីក្រនៅគ្រប់កម្រិត ។
លោក Le Van Thinh អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពរបស់ទីក្រុងបាននិយាយថា ទីក្រុងហូជីមិញមានគោលបំណងកាត់បន្ថយគ្រួសារក្រីក្រចំនួន ០.៣៨ ភាគរយ និងគ្រួសារជិតក្រីក្រចំនួន ០.២៨ ភាគរយ ។

ក្រោមស្តង់ដារភាពក្រីក្ររបស់ទីក្រុងចាប់ពីឆ្នាំ ២០២១-២០២៥ គ្រួសារក្រីក្រនឹងមានប្រាក់ចំណូលជាមធ្យមក្នុងម្នាក់ក្រោម ១,៥៣០ ដុល្លារក្នុងមួយឆ្នាំ ខណៈគ្រួសារជិតក្រីក្រគឺ ១,៩៥០ ដុល្លារក្នុងមួយឆ្នាំ ។
ចំពោះវិធានការជួយជនក្រីក្រនេះដែរ រួមមាន ប្រាក់កម្ចី ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការណែនាំការងារ និងអាហារូបករណ៍ ព្រមទាំងការគាំទ្រសម្រាប់ការអប់រំ ផ្ដល់លំនៅដ្ឋាន ការថែទាំសុខភាព និងជំនួយផ្នែកច្បាប់សម្រាប់ជនក្រីក្រ និងជនជិតក្រីក្រជាដើម ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ក្រុងហូជីមិញមានគ្រួសារក្រីក្រតិចជាង ១៦,១០០ គ្រួសារ ខណៈគ្រួសារជិតក្រីក្រមាន ៩,៧០០ គ្រួសារ ។ ចំណែកគិតត្រឹមដំណាច់ឆ្នាំកន្លងទៅ ទីក្រុងទាំងមូលមានគ្រួសារក្រីក្រជាង ២១,៣០០ គ្រួសារ និងគ្រួសារជិតក្រីក្រចំនួន ១៨,០៦៨ គ្រួសារ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ VN Express
ចុចអាន ៖ អាជីវករខឹងសម្បារនឹងរដ្ឋាភិបាល ឥណ្ឌូណេស៊ី ដែលហាមមិនឲ្យលក់ ខោអាវជជុះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី