Connect with us

ព័ត៌មានអន្ដរជាតិ

ប្រភពមួយទម្លាយថា​ កូរ៉េខាងត្បូង ឲ្យអាមេរិក ខ្ចីគ្រាប់កាំភ្លើងធំ សម្រាប់យកទៅផ្គត់ផ្គង់ អ៊ុយក្រែន

បានផុស

នៅ

កាសែតកូរ៉េខាងត្បូងបានរាយការណ៍នៅថ្ងៃពុធទី១២ខែមេសាថា កាលពីខែមុន ប្រទេសកូរ៉េខាងត្បូង បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីឲ្យសហរដ្ឋអាមេរិក ខ្ចីគ្រាប់កាំភ្លើងធំ១៥៥មិល្លីម៉ែត្រចំនួន ៥០ម៉ឺនគ្រាប់ ដែលនេះអាចជួយសម្រួលដល់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្គត់ផ្គង់គ្រាប់ទៅឲ្យប្រទេសអ៊ុយក្រែន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត DongA Ilbo បានដកស្រង់ប្រភពរដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះ ដោយនិយាយថា ប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្តឲ្យខ្ចីគ្រាប់ ជំនួសឲ្យការលក់ ដើម្បីកាត់បន្ថយលទ្ធភាពនៃការប្រើគ្រាប់ផ្លោងរបស់កូរ៉េខាងត្បូង ក្នុងជម្លោះអ៊ុយក្រែន។

បន្ទាប់ពីទិញចំនួន១០ម៉ឺនគ្រាប់កាលពីឆ្នាំមុន រដ្ឋាភិបាលសហរដ្ឋអាមេរិក បានស្នើទិញក្នុងចំនួនដូចគ្នា ឬច្រើនជាងនេះទៀត កាលពីខែកុម្ភៈ ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូង មិនព្រមលក់ឡើយ។

មន្ត្រីម្នាក់ដែលមិនបញ្ចេញឈ្មោះនិយាយថា “យើងបានសម្រេចបង្កើនបរិមាណគ្រាប់ដ៏សំខាន់ ប៉ុន្តែជ្រើសរើសយកវិធីសាស្រ្តឲ្យខ្ចី ដើម្បីឆ្លើយតបទៅនឹងសំណើរបស់សម្ព័ន្ធមិត្ត ខណៈខ្លួនប្រកាន់ខ្ជាប់នូវគោលការណ៍រដ្ឋាភិបាល ចំពោះការមិនផ្តល់អាវុធសាហាវដល់អ៊ុយក្រែន”។

(រូបថត៖ Rappler)

ទាំងទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោន បានបញ្ជាក់ថា ពួកគេកំពុងចរចាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់កាំភ្លើងធំ ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការថា កិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនបានផ្តល់ការអត្ថាធិប្បាយភ្លាមៗលើបញ្ហានេះទេ។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Park Jin ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា លោកមិនអាចបញ្ជាក់របាយការណ៍របស់កាសែតនេះបានទេ ប៉ុន្តែបានបន្ថែមថា ជំហររដ្ឋាភិបាលប្រឆាំងនឹងការផ្តល់ជំនួយសាហាវសម្រាប់អ៊ុយក្រែន នៅតែមិនផ្លាស់ប្តូរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ បែកធ្លាយ ចំនួនកងកម្លាំងពិសេសលោកខាងលិច កំពុងធ្វើ ប្រតិបត្តិការនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម